ក្រសួងសុខាភិបាលបញ្ជាក់ជុំវិញករណីស្លាប់នៅពោធិ៍សាត់ពិតជាដោយសារស្រាស (Video Inside)

ក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថាករណីមនុស្សស្លាប់នៅក្នុងខេត្តពោធិ៍សាត់គឺជាករណីពុលស្រាស ពិត ប្រាកដមែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីស្លាប់ដោយសារការពុលនោះ មានចំនួន៧នាក់ បើទោះបីជាមានរបាយការណ៍បណ្តាញសារព័ត៌មានបញ្ជាក់ថាការស្លាប់បានកើនដល់១៣នាក់ ក៏ដោយ។

ការបញ្ជាក់អះអាងរបស់ក្រសួងសុខាភិបាលបានធ្វើឡើងក្រោយការស្រាវជ្រាវពាក់ព័ន្ធនឹងករណីពុល បណ្តាលឲ្យស្លាប់មនុស្សរវាងពីថ្ងៃទី២៨ឧសភាដល់២មិថុនា។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ភាគច្រើននៃ ជនរងគ្រោះដែលបានស្លាប់ គឺដោយសារផឹកស្រាដែលមានជាតិមេតាណុលខ្ពស់ និងមានការយឺតយ៉ាវ ក្នុងការ បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រសួងបានរកឃើញក្នុងជាតិស្រាមានលាយសារធាតុមេតាណុលក្នុងកម្រិត ខ្ពស់រហូតដល់៩,៥ទៅ១៥% ដែលធ្វើឲ្យពុល ព្រោះជាធម្មតាកម្រិតមេតាណុលគឺមិនត្រូវឲ្យ លើសពី០,១%នោះ ឡើយ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថាគឹបានរកឃើញអ្នកប៉ះពាល់សរុប៩៦នាក់ ដែលត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកក្រគរ, មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យនៅរាជធានី ភ្នំពេញ ខណៈមនុស្ស មួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

កម្ពុជា ក្នុងរយៈពេល ជាង១ខែចុងក្រោយនេះ ករណីស្លាប់ដោយសារពុលស្រា មានចំនួន៣១នាក់ហើយ ក្នុងនោះ ១៤នាក់បានស្លាប់ នៅស្រុកល្វាឯមនៃខេត្តកណ្ដាល , ១០នាក់ស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត និង៧នាក់នៅស្រុកក្រគរ ខេត្ត ពោធិ៍សាត់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner