ជិះម៉ូតូឆ្លងផ្លូវ ទៅបុកម៉ូតូមួយគ្រឿងទៀតដួលទៅនឹងថ្នល់ត្រូវរថយន្តកុងតឺន័រកិនស្លាប់ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បានជ្រុលបុកគ្នាម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួលទៅនឹងថ្នល់ហេីយត្រូវរថយន្តកុងតឺន័រ​ បេីកមកកិនស្លាប់ រួចគេចខ្លួនបាត់ កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី៤ ខឌមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HT – 0002 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខមកពីក្រោយក៏កិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ រួចរថយន្តនិងម៉ូតូក៏បេីកគេចចេញពីកន្លែងកេីតហេតុបាត់។

ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតា មប្រពៃណី៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner