ក្រុម ព័រទុយហ្កាល់ ឡើងទៅជួបអាល្លឺម៉ង់នៅវគ្គផ្ដាច់ព្រ័ត្រ EURO U21

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមព័រទុយហ្កាល់ បានយកឈ្នះ ក្រុមការពារជើងឯកអេស្ប៉ាញ ក្នុងការប្រកួត EURO ក្រោមអាយុ២១ឆ្នាំ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១-០ ហើយត្រូវឡើងទៅជួបអាល្លឺម៉ង់នៅវគ្គផ្ដាច់ព្រ័ត្រ ។ គ្រាប់បាល់ជ័យជម្នះរបស់ព័រទុយហ្កាល់រកបានដោយកីឡាករ Jorge Cuenca របស់ក្រុមអេស្ប៉ាញបានធ្វើឱ្យបាល់ចូលទីខ្លួនឯង ។ ដោយឡែកក្រុមអាល្លឺម៉ង់យកឈ្នះហូឡង់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយលទ្ធផល ២-១ ។

ខ្សែបម្រើ Florian Wirtz រកបានពីរគ្រាប់ម្នាក់ឯងឱ្យអាល្លឺម៉ង់ ក្នុងចន្លោះពេល៨នាទីដំបូងនៃការប្រកួត ប៉ុន្ដែត្រូវបាន Perr Schuurs វាយបកមួយគ្រាប់វិញឱ្យហូឡង់។ក្រុមព័រទុយហ្កាល់ ដែលមានកីឡាករក្មេងៗមានទេពកោសល្យនិងសមត្ថភាព បានកំណត់គោលដៅឈ្នះ EURO U21 ជាលើកដំបូងតក្រោយបរាជ័យវគ្គផ្ដាច់ព្រ័ត្រពីរលើកនៅឆ្នាំ ១៩៩៤ និង ២០១៥៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner