រដ្ឋបាលខេត្ត ថ្លែងអំណរគុណ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានឧបត្ថម្ភ ម៉ាស់ចំនួន ១៥,០០០ម៉ាស់ អាកុលចំនួន ៣០០លីត្រ និងថ្នាំពេទ្យមួយចំនួន ដល់រដ្ឋបាលខេត្ត ដេីម្បីបម្រើ ឱ្យយន្តការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចការមនុស្សធម៌ផ្សេងៗ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកែប,ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងនាមរដ្ឋបាលខេត្ត ឯ ឧ សោម ពិសិដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ដែលបានឧបត្ថម្ភ ម៉ាស់ចំនួន ១៥,០០០ម៉ាស់ អាកុលចំនួន ៣០០លីត្រ និងថ្នាំពេទ្យមួយចំនួន ជូនដល់រដ្ឋបាលខេត្ត ដេីម្បីបម្រើ ឱ្យយន្តការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចការមនុស្សធម៌ផ្សេងៗ ។

ឯ ឧ សោម ពិសិដ្ឋ បានគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងចៀសផុតពីជំងឺកូវីដ-១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner