ស.ស.យ.ក បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩


ព្រៃវែង ៖ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា របស់ ស.ស.យ.ក. ខេត្តព្រៃវែង តាមប្រព័ន្ធ Zoom ។

លោក ស សុខា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងសមាជិក សមាជិកាទាំងអស់ ជាពិសេសក្រុមការងារចុះជួយស្រុក ក្រុងទាំង១៣ ចំពោះខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយដល់យុវជន និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង អោយកាន់តែប្រសើរឡើងថែមទៀត។

ក្នុងនោះស្នើសុំអោយ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងក្រុមការងារចុះជួយស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ បន្តកិច្ចការងារមួយចំនួនទៀត ដើម្បីយុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដូចខាងក្រោម ៖

១. បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាយើង បាននិងកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ ។

២. បន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការជួយរៀបចំបងប្អូនប្រជាពលរដ្ឋចំណាកស្រុក កំពុងតែធ្វើចត្តាឡីស័ក តាមមណ្ឌលនានា និងជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ឬសម្ភារៈប្រើប្រាស់ ឬសម្ភារៈការពារជំងឺកូវីដ-១៩ ជាដើម ។

៣. បន្តចុះធ្វើសកម្មភាពសម្អាតបរិស្ថានតាមបណ្តាស្ពាន ក៏ដូចជាតំបន់ប្រជុំនានា ដើម្បីបង្កើនសោភ័ណភាព និងផាសុកភាពប្រជាពលរដ្ឋ ។

៤. បន្តពន្យល់ណែនាំ និងផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ ព្រោះប្រទេសថៃ បច្ចុប្បន្ននេះ កំពុងតែប្រឈមនឹងជំងឺកូវីដ-១៩ ខ្លាំងដែរ ។

៥. បន្តជួយសម្របសម្រួលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ ខ្យល់កន្រា្តក់ ។ល។ និង។ល។

៦. បន្តបំផុសឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើនការដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិតផលកសិកម្មនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “បង្កើននូវការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលដែលមានសារជាតិគីមីពីបរទេស” ។


វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner