នាយករដ្ឋមន្រ្តីអេស៉្បាញប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃបន្ថែមទៀត ខណៈអ្នកឆ្លងមេរោគ COVID-19 កើនឡើងជាង២៨.៥៧០នាក់

អេស៉្បាញ៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez នៅថ្ងៃទី២២ ខែមីនា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃបន្ថែមទៀត ដោយសារតែតួលេខអ្នកស្លាប់ និងឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសនៅតែបន្តកើនឡើងខ្ពស់ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។

ការប្រកាសខាងលើនេះរបស់លោក Pedro Sanchez ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើងបន្ទាប់លោកបានបើកកិច្ចប្រជុំតាមវីដេអូអនឡាញ ជាមួយបណ្តាមេដឹកនាំនៃតំបន់ស្វយ័តទាំង១៧របស់អេស៉្បាញ ។ នៅក្រោមការដាក់ប្រទេសក្នុងភាពអាសន្នខាងលើនេះ មនុស្សភាគច្រើនត្រូវបានហាមមិនឲ្យចេញពីផ្ទះឡើយ លើកលែងតែករណីចាំបាច់បំផុត ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃវីរុស COVID-19 ។

គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះនៅទូទាំងប្រទេសអេស្ប៉ាញ បានកើនឡើងដល់២ម៉ឺន៨ពាន់៥៧២នាក់ និងស្លាប់យ៉ាងតិច១ពាន់៧២០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner