នៅអ៊ីតាលី តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៥៩.១៣៨ករណី ក្នុងនោះអ្នកជម្ងឺ៥.៤៧៦នាក់ស្លាប់

អ៊ីតាលី៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់៥.៤៧៦នាក់ បន្ទាប់ពីអ្នកជម្ងឺចំនួន៦៥១នាក់បន្ថែមទៀតបានស្លាប់ គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

សម្រាប់ទីក្រុងមីឡេន គឺបានរ៉ាប់រងករណីឆ្លងថ្មីៗរហូតដល់៣០.៤%នៃករណីឆ្លងទាំងអស់ សម្រាប់ថ្ងៃទី២២ ខែមីនានេះ ខណៈតំបន់ឡុមបាឌី ទាំងមូលបានរ៉ាប់រងករណីស្លាប់ដោយសារជម្ងឺផ្លូវដង្ហើមថ្មីនេះ រហូតដល់ទៅ៥៥.៥% ។

ដោយឡែកនៅថ្ងៃដដែលនេះ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី ក៏បានបន្តកើនឡើងដល់៥ម៉ឺន៩ពាន់១៣៨នាក់ផងដែរ ខណៈក្រុមអ្នកជំនាញអ៊ីតាលីក៏បានព្រមានដែរថា យើងមិនត្រូវរំភើប និងបកស្រាយអ្វីដែលជ្រុលហួសហេតុពេកទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner