នាយករដ្ឋមន្រ្តីអូស្រ្តាលីបញ្ជាក់ថា ៨០ភាគរយនៃករណីឆ្លងមេរោគ COVID-19 នៅអូស្រ្តាលី គឺនាំចូលពីក្រៅប្រទេស ហើយភាគច្រើនមកពីសហរដ្ឋអាម៉េរិក

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានប្រកាសថា ៨០ភាគរយនៃករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសអូស្រ្តាលី គឺត្រូវបាននាំចូលមកពីក្រៅប្រទេស ឬក៏ឆ្លងតាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកវីរុសដែលទើបមកពីបរទេស នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតមួយ លោក Scott Morrison បាននិយាយថា ករណីឆ្លងមេរោគ COVID-19 ដ៏ច្រើនលើសលុបនៅអូស្រ្តាលី គឺហូរចូលពីក្រៅប្រទេស ដោយលោកបានអះអាងដែរថា សហរដ្ឋអាម៉េរិកគឺជាប្រទេសដើមកំណើតនៃករណីឆ្លងវីរុសនេះច្រើនជាងក្នុងប្រទេសអូស្រ្តាលី ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ប្រទេសអូស្រ្តាលីបានរាយការណ៍ពីករណីឆ្លងជម្ងឺផ្លូវដង្ហើមថ្មីចំនួន១.២៨៦ករណី ខណៈនាពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោក Morrison បានប៉ាន់ស្មានថា ប្រជាជនអូស្រ្តាលីរហូតដល់១៥ម៉ឺននាក់អាចនឹងបាត់បង់ជីវិត ដោយសារតែវីរុសដ៏កាចសាហាវមួយនេះ ប្រសិន បើការទប់ស្កាត់មិនមានប្រសិទ្ធិភាពទេនោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner