កម្ពុជាមាតុភូមិយើង ០៧ មិថុនា ២០២១
Video https://fb.watch/5ZhpP4Pz_-/

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៧.០៦.២០២១
LD1 ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ១៩ (TYDA) ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តក្នុងការបំពេញ ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕..អត្ថបទ+ឃ្លីប
LD2 លោកជំទាវ ឱ វណ្ណឌីន បដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលបានផ្សាយថា ប្រពលរដ្ឋខ្មែរអល់អែកមិនចង់ហ៊ានទៅចាក់វ៉ាក់សាំងចិននោះ គឺជាការផ្សាយមិនត្រឹមត្រូវទេគ្រាដែលប្រជាជនកម្ពុជាបាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មានរបស់គ.វ.ក-១៩ទៅទៀត ៕…អានផ្ទាល់
LD ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំង ប្រទេស សរុបចំនួន ជាង២លាន៧នាក់ ដែលមានកំណើនអត្រា២៧,៥៤%ធៀបជាមួយប្រជាជនគោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ៕..អានផ្ទាល់
LD3 ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង (គ.វ.ក-១៩) បានរំពឹងទុកថានឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរាជធានី ភ្នំពេញសម្រាប់ដូសទី១នៅដំណាច់ខែមិថុនានេះ ដូច្នេះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខណ្ឌដូនពេញ, ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ត្រៀមចាក់វ៉ាក់ជំងឺកូវីដ១៩ ដូសទី១ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២១៕…អានផ្ទាល់
C11 អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្ត ជាមួយការក្រើនរំលឹកពលរដ្ឋ ដែលបានរាំងខ្ទប់ឲ្យធ្វើច័ក្តាឡីស័កនៅផ្ទះក្រោយបានពាក់ព័ន្ធអ្នកមានកូវីត១៩៕…លោកគៀន ច័ន្ទហ៊ីន…ឃ្លីប…៣៖១២
TG ទីតាំង២កន្លែង នៅសង្កាត់លេខ៤ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ បានបញ្ចប់ការធ្វើចត្តាឡីស័ក ៕…….អានផ្ទាល់………
TG1 តាមរយៈការធ្វើតេស្ដរហ័ស ខេត្តព្រៃវែង រកឃើញមនុស្ស៥០នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ៕……..អានផ្ទាល់……
ព័ត៌មានអន្តរជាតិពេលព្រឹក
១ -អតីតមេដឹកនាំពិភពលោករាប់រយនាក់អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕..អានផ្ទាល់..(បុត្រា+ទីណា)
២ -វៀតណាមទទួលបានថវិកា៣២៩ដុល្លារ នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៕..អានផ្ទាល់..(បុត្រា+ទីណា)
៣ -ថៃបន្តមើលឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន២,៤១៩ករណី និងស្លាប់ចំនួន៣៣នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ ៕..អានផ្ទាល់..(បុត្រា+ទីណា)
៤ -ឥណ្ឌាទុកឱកាសចុងក្រោយអោយក្រុមហ៊ុន Twitter ក្នុងការបំពេញបែបបទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ថ្មី ៕..អានផ្ទាល់..(បុត្រា+ទីណា)