ផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នងរលំ និងប៉ើងតំបូល ដោយសាភ្លៀងលាយលំ និងខ្យល់កន្ត្រាក់នៅស្រុកចំនួន២ នៃខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី ០៦ ខែមិថុនាឆ្នាំ២០២១ម្សិលមិញ ស្រុកចំនួន ០២ ក្នុងខេត្តកំពង់ឆ្នាំង ដោយសារ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលអោយរលំផ្ទះទាំងស្រុងចំនួន ១០ខ្នង និងរបើកដំបូលចំនួន ៤០ខ្នង ក្នុងនោះរួមមាន ៖

ស្រុកសាមគ្គីមានជ័យចំនួន ៣៤ខ្នង ដោយដួលរលំទាំងស្រុង ចំនួន ០៨ខ្នង និងរបើកដំបូលចំនួន ២៦ខ្នង និងស្រុកកំពង់លែងចំនួន ១៦ខ្នង ដួលរលំទាំងស្រុងចំនួន ០២ខ្នង និងរបើកដំបូលចំនួន ១៤ខ្នង ។ តែនៅក្នុងហេតុការគ្រោះធម្មជាតិខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។

ពាក់ពន្ធនិងគ្រោះធម្មជាតិខាងលើនេះកន្លងមកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តធ្លាប់បានប្រាប់អោយ
ដឹងថាពាក់ព័ន្ធនិងគ្រោះធម្មជាតិឬក៍គ្រោះមហន្តរាយផ្សេងៗខាងលោកនិងចុះនាំយកគ្រឿងសម្ភារះទៅប្រគល់ដោយផ្ទាល់ដៃតែម្តងដោយមិនទុកយូនោះឡើយនៅថ្ងៃស្អែកនេះ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner