មន្ទីរសាធារណៈការ ខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់ជួសជុលថែទាំផ្លូវមួយខ្យែ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ជាព្រះរាជអំណោយដ៍ថ្លៃថ្លាព្រះបាទនរោត្តម សីហមុនី

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំមួយខ្សែ តភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កសាងរួចរាល់ជាស្ថាពរ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងតែមមាញឹកក្នុងការជួសជុលថែទាំផ្លូវ ជាប្រចាំ ដើម្បីប្រើប្រាស់បានយូរអង្វែង ។

លោក ខៀវ គៀន មេភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង បានឲ្យដឹងថា ៖ ក្រោយពីប្រជាពលរដ្ឋបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក គឺពុំទាន់មានផ្លូវនៅឡើយទេ កាលណោះ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះអង្គ សព្វព្រះរាជហទ័យ ប្រោសប្រទាននូវកំណាត់ផ្លូវមួយខ្សែ តភ្ជាប់ពីឃុំច្រណូក មកកាន់ឃុំផ្លូវទូក ដែលមានចម្ងាយ ១៤,២០០គីឡូម៉ែត្រ ។ ជាមួយគ្នានេះក្រសួងសាធារណការនិងដឹកជញ្ជូន បានកសាងបន្ថែមប្រវែង ២២ គីឡូម៉ែត្រទៀត សរុបកំណាត់ផ្លូវមានប្រវែង ៣៦,២០០គីឡូម៉ែត្រ ទើបមកដល់ ឃុំផ្លូវទូក ។

លោកមេភូមិថ្នល់ឈើទាល បានបន្តថា ៖ ក្រោយការកសាងហើយ ផ្លូវតែងមានការខូចខាត ដោយ សារជំនន់ទឹកភ្លៀង និង ទឹកជំនន់ទឹកទន្លេឡើងជាដើម ។ ហេតុនេះហើយ ខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ ជួសជុលថែទាំផ្លូវនេះជាប្រចាំ ទាំងរដូវប្រាំងនិងវស្សា ដោយមិនឲ្យខូចខាតខ្លាំងឡើយ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋពិតជាមានសេចក្តីរីករាយនិងត្រេកអរយ៉ាងក្រៃលែង ។

លោក ខៀវ គៀន មេភូមិថ្នល់ឈើទាល ឃុំផ្លូវទូកលោកមេភូមិក៏បានរំលឹកពីអតីតកាលថា៖ កាលនៅលើផ្ទះបណ្ដែតទឹក ពេលធ្វើដំណើរដោយផ្លូវទឹកទៅកាន់ខេត្តកំពង់ឆ្នាំងម្ដងៗ គឺជួបការលំបាកខ្លាំងណាស់ សូម្បីតែការធ្វើដំណើរតាមកាណូតផ្ទាល់ខ្លួន ក៏ត្រូវចំណាយប្រេងមួយកានឬស្មើនឹង 30 លីត្រដែរ ហើយបើពេលស្ទះកំប្លោកម្តងៗ មិនងាយធ្វើដំណើរទៅមុខបានស្រួលឡើយ ប៉ុន្តែចាប់តាំងពីពេលបន្លាស់ទីមកនៅលើគោក ការធ្វើដំណើរបានឆាប់រហ័ស ព្រោះបានផ្លូវមួយខ្សែដ៏ស្អាតនេះ បើប្រៀបធៀបពីការចំណាយវិញចាក់សាំងម៉ូតូ ត្រឹមតែ ១លីត្រ គឺដល់ខេត្តកំពង់ឆ្នាំងហើយខុសគ្នាឆ្ងាយណាស់ ចំណេញទាំងពេលវេលា និងថវិកា ហើយប្រសិនបើបងប្អូនមានជំងឺ ឬជូនស្ត្រីមានផ្ទៃពោះ ទៅកាន់មណ្ឌលសុខភាពក៏កាន់តែរហ័ស និងទាន់ពេលវេលាផងដែរ។

បើតាមការបញ្ជាក់ ពីលោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ផ្លូវមួយ ខ្យែដែលមានប្រវែងសរុប៣៦,២០០គីឡូម៉ែត្រនេះ ជាផ្លូវលិចទឹកនៅខែវស្សា ម្លោះហើយ ខាងមន្ទីរត្រូវយកចិត្តទុកដាក់ជួសជុលថែទាំជាប្រចាំសម្រាប់ប្រជាពលរដ្ឋក្នុងឃុំផ្លូវទួក ដែលកំពុងចាកចេញពីក្នុងទឹកមករស់នៅលើគោក ៕ ដោយ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner