អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៤ម៉ឺននាក់ និងជាសះស្បើយ១៥៧លាន៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៥ម៉ឺន១ពាន់៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៤ម៉ឺន៤ពាន់២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៧លាន៥ម៉ឺន៥ពាន់៨៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២១ម៉ឺន៧៨២នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់៣៦៦នាក់ និងជាសះស្បើយចំនួន២៨លាន១២ម៉ឺន២ពាន់៧៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៩០ម៉ឺន៩ពាន់៦០៤នាក់ ស្លាប់៣៤ម៉ឺន៩ពាន់២២៩នាក់ និងជាសះស្បើយ២៧លាន១៥ម៉ឺន៧២៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៩៤ម៉ឺន៧ពាន់៦២នាក់ ស្លាប់ចំនួន៤៧ម៉ឺន៣ពាន់៤៩៥នាក់ និងជាសះស្បើយ១៥លាន៣៤ម៉ឺន២ពាន់២៨៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner