ឥណ្ឌាទុកឱកាសចុងក្រោយអោយក្រុមហ៊ុន Twitter ក្នុងការបំពេញបែបបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ថ្មី
អាមេរិក៖ រដ្ឋាភិបាលឥណ្ឌាបានប្រាប់ទៅកាន់ក្រុមហ៊ុន Twitter Inc ថា វាជាឱកាសចុងក្រោយ ក្នុងការបំពេញបែបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យាថ្មី (IT Rules) បើមិនដូច្នេះទេ ខ្លួននឹងអនុវត្តតាមវិធានការផ្លូវច្បាប់ នេះបើតាមការថតចម្លង នៃលិខិតផ្លូវការមួយដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានទទួល ។
រហូតទល់ពេលនេះ បើតាមឯកសារដែលរ៉យទ័រទទួលបាន គឺនៅមិនទាន់មានក្រុមហ៊ុនមួយណាបានបំពេញបែបបទទៅតាមច្បាប់ថ្មីខាងលើបាន១០០ភាគរយនោះទេ ខណៈដែលគេមើលឃើញថា រដ្ឋាភិបាលឥណ្ឌាបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បីទប់ស្កាត់ការប្រើប្រាស់ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ និងក្នុងគោលដៅមួយដែលស៊ីជម្រៅជាងនេះ ។
សូមរំលឹកថា រដ្ឋាភិបាលឥណ្ឌាបានប្រកាសអំពីច្បាប់ប្រព័ន្ធព័ត៌មានវិទ្យាថ្មី (IT) កាលពីខែកុម្ភៈកន្លងទៅនេះ និងបានដាក់ជាធរមានកាលពីចុងខែឧសភា ដោយក្នុងនោះតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ត្រូវបង្កើតក្រុមការងារ ឬមនុស្សដែលជាតំណាងម្នាក់សម្រាប់ទុកដោះស្រាយវិបត្តិ និងវិវាទផ្សេងៗ ដែលកើតមានឡើយដោយមិនបានត្រៀមទុកជាមុន ៕ ប្រភព៖ Reuters
![](https://asset.ams.com.kh/central/media/GettyImages-1129362195-1024x683.jpg)
![](https://asset.ams.com.kh/central/media/118689352_4452b128-0cfb-4dfa-bf2a-ae4de7c5d7fa.jpg)