ថៃបន្តមើលឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន២,៤១៩ករណី និងស្លាប់ចំនួន៣៣នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ
អត្ថបទដោយ៖
ឈឹម ទីណា
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២ពាន់៤១៩ករណី ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧ម៉ឺន៩ពាន់៨៨៦ករណីហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតផងដែរ ធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់១ពាន់២៦៩នាក់ ។
បើតាមមជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ១៩របស់ថៃ (CCSA) ក្នុងចំណោមករណីឆ្លងសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២ពាន់៣២៨ករណីគឺជាប្រជាជនទូទៅ និង៩១ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ ប្រភព៖ Bangkok Post
![](https://asset.ams.com.kh/central/media/image-12-1024x683.jpg)
![](https://asset.ams.com.kh/central/media/2021/06/13693ffef28038ec629c6e45c008be04a1923e5a.webp)
![](https://asset.ams.com.kh/central/media/1000x-1-5.jpg)
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។