អនុប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេរិកឡាទីន ក្នុងគោលបំណងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងអំពើពុករលួយ (មានវីដេអូ)

អាមេរិក៖ លោកស្រី ខាម៉ាឡា ហារីស ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីក្នុងនាមជាអនុប្រធានាធិបតីអាមេរិក បាននិងកំពុងព្យាយាមបង្កើនទំនាក់ទំនងផ្នែកការទូតស៊ីជម្រៅជាមួយហ្គាតេម៉ាឡា និងម៉ិកស៊ិក ព្រមទាំងប្រទេសអាមេរិកឡាទីនចំនួនពីរទៀត ដែលនេះជាយុទ្ធសាស្រ្តនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិន ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនសហរដ្ឋអាមេរិក ។

លោកស្រី ហារីស ដែលបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យម្សិលមិញ ក្រោយពន្យារពេលដោយសារតែបញ្ហាបច្ចេកទេសដែលបានកើតឡើងលើយន្តហោះដ៏ទំនើប Air Force Two នោះ កំពុងស្វែងរកការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងទៅលើសន្តិសុខតាមព្រំដែន និងការវិនិយោគសេដ្ឋកិច្ច ប៉ុន្តែអំពើពុករលួយនៅក្នុងតំបន់ដែលជាបញ្ហាប្រឈមគួរអោយចាប់អារម្មណ៍ នឹងធ្វើអោយការខិតខំប្រឹងប្រែងរបស់លោកស្រីកាន់តែស្មុគស្មាញ ។ គួរបញ្ជាក់ថា បញ្ហា​បច្ចេកទេសដែល​មិន​ពាក់ព័ន្ធ​នឹង​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ធំដុំបាន​បង្ខំ​ឱ្យ​យន្តហោះ​របស់​លោកស្រី ខា​ម៉ា​ឡា ហារី​ស វិលត្រឡប់​ទៅ​កាន់​មូលដ្ឋាន​រួម ​អេន​ឌ្រូ ​នៅរ​ដ្ឋ​ម៉ា​រី​លែ​ន ប្រហែលជា៣០នាទី ក្រោយ​លោកស្រី​បាន​ចាកចេញ​កាលពី​ថ្ងៃអាទិត្យក្នុង​ដំណើរ​ទៅកាន់​ប្រទេសហ្គា​តេ​ម៉ាឡា និង​ម៉ិក​ស៊ិក​ ។ ​បន្ទាប់ពី​ជួប​រឿងហេតុ​នេះ អ្នកនាំពាក្យ​ឈ្មោះ សាយ​ម៉ូ​ណេ សាន់ឌ័​រ ដែល​ធ្វើដំណើរ​ជាមួយ​លោកស្រី ​ហារី​ស បាន​ប្រាប់​អ្នកយក​ព័ត៌មានថា ​វា​ជា​បញ្ហា​បច្ចេក ទេស… ​ពុំ​មាន​ការព្រួយបារម្ភ​អំពី​​សុវត្ថិភាព​ធំដុំ​ទេ​ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner