រដ្ឋមន្រ្តីសុខាភិបាលប្រទេស G7 ឯកភាពគ្នាលើគោលការណ៍ថ្មី ក្នុងការចែករំលែកទិន្នន័យគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត (មានវីដេអូ)

អង់គ្លេស៖ រដ្ឋមន្រ្តីសុខាភិបាលមកពីក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 បានប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងថ្មីមួយ ចំពោះការធ្វើអោយខ្លួនមានភាពកាន់តែងាយស្រួយ និងលឿនរហ័សជាងមុន ក្នុងការចែករំលែកលទ្ធផលរបស់វ៉ាក់សាំង និងការសាកល្បងព្យាបាល ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាការការពារការគំរាមកំហែងផ្នែកសុខភាពនាពេលអនាគត ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក ម៉េត ហាន់ខុក ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធាននៃកិច្ចប្រជុំ G7 បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត មិនត្រឹមតែដើម្បីឆ្លងកាត់វិបត្តិកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយយើងត្រៀមខ្លួនកាន់តែប្រសើរជាងមុន សម្រាប់ការគំរាមកំហែងនាពេលអនាគត ។ លោកបានសង្កត់ធ្ងន់ថា យើងប្តេជ្ញាធ្វើការជាមួយគ្នា… យើងនឹងយកជ័យជំនះលើវីរុសរាតត្បាតដ៏កាចសាហាវមួយនេះ ហើយកសាងអ្វីៗអោយល្អឡើងវិញ ។
សូមបញ្ជាក់ថា សមាជិកក្រុមប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងចូលរួមជាមួយមេដឹកនាំក្រុមប្រទេស G7 សម្រាប់កិច្ចប្រជុំកំពូលនៅឯរមណីយដ្ឋានឆ្នេរសមុទ្រភាគនិរតីនៃឆ្នេរសមុទ្រ Carbis Bay ក្នុងទីក្រុង Cornwall ដែលនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១១ ដល់ទី១៣ ខែមិថុនាខាងមុខ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner