ចិននាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ទៅកាន់ប្រទេសជាង៤០ ហើយចិនសន្យាថា នឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងនៅជុំវិញពិភពលោក (មានវីដេអូ)

ចិន៖ ប្រធានស្ថាប័នពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មចិន លោក លី ស៊ីងហ្ស៊ីន (Li Xingqian) បានអោយដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CMG នៅថ្ងៃចន្ទនេះថា ប្រទេសចិនបាននាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៅកាន់បណ្តាប្រទេសជាង៤០ហើយ ។

ដោយឡែកអនុប្រធានគណៈកម្មការសុខាភិបាលជាតិចិនលោក ហ្សេង យីស៊ីន (Zeng Yixin) បានបញ្ជាក់ដែរថា ចិនបានចែកចាយវ៉ាក់សាំង COVID-19 ច្រើនជាង៣៥០លានដូសទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅឯក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ។

អនុប្រធានគណៈកម្មការសុខាភិបាលជាតិចិនរូបនេះបានសង្កត់ធ្ងន់ថា ការអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ គឺក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នឹងកាន់តែជួយសម្រួលដល់កម្មវិធី COVAX ក្នុងការចែកចាយវ៉ាក់សាំងសកល និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner