អន្លង់យក្សដ៏ចម្លែកនៅម៉ិកស៊ិកបន្តរីកធំឡើង ធ្វើអោយប្រជាជនក្នុងតំបន់ភ័យស្លន់ស្លោរហូតបង្ខំចិត្តភៀសខ្លួន (មានវីដេអូ)

ម៉ិកស៊ិក៖ អន្លង់ដែលមានផ្ទៃមុខកាត់៩១ម៉ែត្រ និងជម្រៅ១៨ម៉ែត្រដ៏ធំសម្បើមមួយបានបាក់ស្រឹបនៅក្នុងប្រទេសម៉ិកស៊ិក បណ្តាលអោយប្រជាជនមានការភ័យស្លន់ស្លោភៀសខ្លួនចេញពីតំបន់នោះ ។

អន្លង់ដែលកំពុងរីកធំឡើងៗ និងកំពុងគំរាមកំហែងលេបត្របាក់ផ្ទះមួយខ្នងដែលនៅគែមរបស់អន្លង់នោះ បានបង្ហាញខ្លួននៅក្នុងវាលស្រែមួយនៅតំបន់ Santa Maria Zacatepec រដ្ឋ Puebla ប្រទេសម៉ិកស៊ិកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ។ ម្ចាស់ដីឈ្មោះ Magdalena Sánchez បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេឮសំឡេងដូចជាផ្គរលាន់ មុនពេលដែលអន្លង់យក្សនោះលេចចេញមក… ហើយថា ខ្លួនមានអារម្មណ៍តក់ស្លុតជាខ្លាំង ។ បើតាមអាជ្ញាធរម៉ិកស៊ិកនោះ អន្លង់យក្សនេះ ទំនងជាបណ្តាលមកពីកំហុសផ្នែកភូគព្ភសាស្ត្រ និងការប្រែប្រួលនៃបរិមាណទឹកក្រោមដី ។ រីឯសកម្មជនក្នុងតំបន់និយាយថា បាតុភូតនេះបណ្តាលមកពីការប្រើប្រាស់ទឹកច្រើនហួសប្រមាណនៅក្នុងតំបន់ ។

ទោះជាយ៉ាងណា ហេតុការណ៍ដ៏ចម្លែកនេះ ត្រូវបានចាប់បានដោយកាមេរ៉ាដែលបង្ហាញពីការបាក់ដី នៅពេលដែលអ្នកឈរមើលបានស្រែក និងរត់រកកន្លែងសុវត្ថិភាព ។ អន្លង់នោះ បានបង្ខំអោយអ្នករស់នៅផ្ទះក្បែរនោះជម្លៀសចេញ ហើយសាធារណៈជនត្រូវបានគេប្រាប់អោយនៅឆ្ងាយពីអន្លង់នេះ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner