រដ្ឋមន្ត្រីការបរទេស​វៀតណាម​-​ឡាវ​ឆ្លៀត​ជួបគ្នា​ ​ក្រៅ​កិច្ចប្រជុំ​ពិសេស​នៅ​ចិន​

រដ្ឋមន្ត្រីការបរទេស​វៀតណាម​និង​រដ្ឋមន្ត្រីការបរទេស​ឡាវ​ ​កាល​ពីម្សិលមិញ​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយគ្នា​នៅ​ចិន​ ​ក្នុង​ឳ​កាស​ពួក​លោក​ត្រូវ​ចូលរួម​កិច្ចប្រជុំ​ពិសេស​ចំនួន​២​ ​នៅ​ប្រទេស​ចិន​។​

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​ចេញផ្សាយ​ថា​ ​លោក​រដ្ឋមន្ត្រី​វៀតណាម​ Bù​i​ ​Than​h​ Sơn ​និង​សម​ភាគី​ឡាវ​ ​Sale​u​m​x​a​y​ Ko​m​ma​sit​h​ ​បាន​ពិភាក្សា​អំពី​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ស្វែងរក​វិធី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ល្អ​ប្រសើរ​ទៀត​។​ ភាគីទាំងពីរបានជជែកពីការជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាជំនួយរបស់វៀតណាមសម្រាប់ឡាវ ទប់ស្កាត់កូវីដ ជាដើម។

​គួរ​បញ្ជាក់​ថា​ ​រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បាន​ជួបគ្នា​ ​នៅ​ក្រុង​ឆុង​ឈីង​ប្រទេស​ចិន​ កាលពីថ្ងៃទី៦ មិថុនា ពោលគឺនៅ​ក្រៅ​កិច្ចប្រជុំ​ពិសេស​អា​ស៊ាន​ ​និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​យន្ត​ការ​មេគង្គ​-​ឡាន​ឆាង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner