លោក បិនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ដៃគូរប្រកួតប្រជែងឈ្នះលោក បានក្លែងបន្លំលទ្ធផលការបោះឆ្នោត

ការឈ្នះឆ្នោតរបស់ក្រុមប្រឆាំង ដែលទម្លាក់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បិនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីករណីក្លែងបន្លំទៀតហើយ ដែលជាលេស ស្ទើរតែធម្មតាទៅហើយ ចំពោះមេដឹកនាំគណបក្សនយោបាយដែលចាញ់ឆ្នោត។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុមរដ្ឋាភិបាលសម្ព័ន្ធ អ៊ីស្រាអែលដែលបានបង្កើត ដើម្បីត្រៀមយកតំណែងរបស់លោក នាពេលខាងមុខនេះ គឺជាលទ្ធផលនៃការបោះឆ្នោតក្លែងបន្លំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

ការចោទប្រកាន់របស់លោកបិនចាមីន បានធ្វើឡើង នៅទន្ទឹមនឹងប្រធានសន្តិសុខក្នុងអ៊ីស្រាអែល បានព្រមានជាសាធារណៈ នូវអំពើហិង្សាដែលអាចកើតឡើងបាន នាពេលខាងមុខ។ លោកបិនចាមីន បានធ្វើការចោទប្រកាន់ លើការសន្យាយុទ្ធនាការ ដែលមិនបានគោរពតាមមួយ ចេញពីបុរសម្នាក់ ដែលមានបំណងចង់ជំនួសតំណែង របស់លោក គឺលោកណាហ្វតាលី បិនណិត។ លោក ណាហ្វតាលី បិនណិត បានសន្យាក្នុងយុទ្ធនាការ ថានឹងមិនធ្វើជាដៃគូជាមួយនឹងគណបក្សឆ្វេងនិយម, កណ្តាលនិយមនិងគណបក្ស អារ៉ាប់នោះទេ ប៉ុន្តែកាលពីថ្ងៃពុធកន្លងមក លោកបានប្រកាសចូលរួមជាមួយនឹងគណបក្សប្រឆាំងលោក Yair Lapid ថាបង្កើតរដ្ឋាភិបាល ចម្រុះជាមួយនឹងគណបក្សនយោបាយនានាពីគ្រប់និន្នាការ។

យោងតាមការប្រកាសចូលរួមជាសម្ព័ន្ធនោះ លោក ណាហ្វតាលី បិនណិត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលមុនគេ ដែលក្រោយមកនឹងត្រូវប្រគល់ទៅឲ្យលោក Yair Lapid។ រដ្ឋាភិបាលថ្មីនេះ នឹងត្រូវរកការបោះឆ្នោតសភាមួយថែមទៀត នៅមុនពេលដែល ចូលស្បថឡើងកាន់ តំណែង ដែលគេរំពឹងថានឹងគ្រោងធ្វើនោថ្ងៃទី១៤មិថុនា ប៉ុន្តែនៅមុនពេលដែលរដ្ឋាភិបាលនេះ ចូលកាន់តំណែង លោកបិនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់នូវអំពើបោះឆ្នោតក្លែងក្លាយទៅហើយ។ លោកបិនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងក្នុងសុន្ទរកថានេះជាការបោះឆ្នោតក្លែងបន្លំដ៏ធំបំផុតមិនធ្លាប់ជួបប្រទះក្នុងប្រទេសអ៊ីស្រាអែល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner