ទីកន្លែងដែលអ្នកវិជ្ជមានកូវីដ១៩ បានចេញចូល

អត្ថបទដោយ៖
AMS OneMinute

១. អ្នកវិជ្ជមានកូវីដ១៩ បានចូលទៅកាន់ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិច) ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ថ្ងៃទី៤ មិថុនា ២០២១

២. អ្នកវិជ្ជមានកូវីដ១៩ បានចូលទៅកាន់ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ថ្ងៃទី១ មិថុនា ២០២១ ម៉ោង ១៤:១០-១៥:២០

៣. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកផ្នែករត់តុភោជនីយដ្ឋាន ហុងកុង សាខាទី៦ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី២៧ ឧសភា-១ មិថុនា ២០២១

៤. អ្នកវិជ្ជមានកូវីដ១៩ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងសាច់អាំងទឹកកាពិ និង ស៊ុប ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ថ្ងៃទី២ មិថុនា ២០២១

សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ads banner