គ្រួសារសពអតីតយុទ្ធជន ទទួលបានថវិកា បេឡាមរណៈសង្គ្រោះ ពីតំបន់សឹករងខេត្តព្រះវិហារ!

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ ៖ លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរង និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ រួមនឹងសហការរី បាននាំយកថវិកាសង្គ្រោះចំនួន ៨លានរៀល ជូនផ្ទាល់ដល់ដៃក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួនពីរគ្រួសារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមសេចក្តីប្រកាសជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នៅថ្ងៃនេះ បានបញ្ជាក់ថា នាល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា អនុប្រធាន ស.អ.ក ខេត្តព្រះវិហារ តំណាង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងព្រះវិហារ និងជាប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត រួមជាមួយអនុប្រធាន ស.អ.ក.ស្រុក ប្រធានសាខា និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៨លានរៀល ស្មើនឹង ២សព ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន។
ក្រុមគ្រួសារសព ឈ្មោះ ភូ រ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនពិកា ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នូវថវិកា ចំនួន ៤លានរៀល។ និងក្រុមគ្រួសារសព ឈ្មោះ ដុះ ហ៊ន ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិកា ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៧ នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នូវថវិកាចំនួម ៤លានរៀល ៕ ដោយ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner