ថៃបន្តមើលឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៦២ករណី និងស្លាប់២៨នាក់បន្ថែមទៀតនៅក្នុងថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៦៦២ករណីទៀត ដោយនាំអោយករណីឆ្លងសរុបកើនឡើងដល់១៨ម៉ឺន២ពាន់១៤៨ករណី ។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២៨នាក់ថ្មីទៀតផងដែរ ដោយធ្វើអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់១ពាន់២៩៧នាក់ ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់១២៨ករណីគឺជាប្រជាជនទូទៅ និង៥៣៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។

ដោយឡែកអ្នកជំងឺ២ពាន់៤៨៣នាក់បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner