ប្រមុខ WHO អំពាវនាវអោយក្រុមហ៊ុនផលិតឱសថចែករំលែកវ៉ាក់សាំង៥០ភាគរយដល់កម្មវិធី Covax ដើម្បីចែកទៅអោយប្រទេសក្រីក្រ

ស្វីស៖ អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​​​​វ៉ាក់សាំង​គួរ​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​កម្មវិធី Covax ដែល​ពិបាក​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ដែល​គេ​​​បរិច្ចាគអោយ ​​ដើម្បី​ចែក​​ទៅ​​អោយប្រទេស​ក្រី​ក្រ ។

ប្រមុខ WHO រូបនេះបានសម្តែងនូវការខករបស់លោកថា បណ្តា​ក្រី​ក្រមិន​ទាន់​ទាំង​បាន​​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ មនុស្ស​វ័យ​ចំណាស់ និង​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺកូវីដ១៩​ផង តែប្រទេស​អ្នក​មាន​​កំពុង​ទិញ​វ៉ាក់សាំង ​ដើម្បី​ចាក់​ដល់​ប្រជា​ជន​របស់​ខ្លួន​រហូត​ដល់​ចាប់​ផ្តើម​ចាក់​ដល់​កុមារ​ថែម​ទៀត ។ លោក ថេដ្រូស បានប្រាប់​អ្នក​សារព័ត៌មាន​ថា នៅចុង​សប្តាហ៍​នេះ មេដឹក​នាំ​ក្រុមប្រទេស G7 នឹង​ជួប​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ… ប្រទេស​ទាំង​នេះ​មាន​អំណាច​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ទាំង​នេះ ។

ទន្ទឹមគ្នា លោក ថេដ្រូស បាន​អំពាវ​នាវ​ដល់​ប្រទេស G7 មិនមែន​​គ្រាន់​តែ​ប្តេជ្ញា​ចែក​រំលែក​ដូស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ប្តេជ្ញា​ចែក​រំលែក​​វ៉ាក់សាំង​នៅ​ខែ​មិថុនា និង​ខែកក្កដាខាងមុខ​នេះផងដែរ ហើយលោកថែមទាំងទទូច​ដល់​បណ្តា​ក្រុម​ហ៊ុន​ផលិត​ទាំង​​​អស់អោយ​​ផ្តល់​សិទ្ធិ​ទិញ​មុន​គេ​ដល់​គម្រោង Covax សម្រាប់​​ចំនួន​វ៉ាក់សាំងថ្មី ឬ​ក៏​ប្តេជ្ញា​​ចែក​វ៉ាក់សាំង​របស់​ពួក​គេ​៥០ភាគរយ​ដល់​ Covax ក្នុង​ឆ្នាំ​នេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner