ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុម័តពីសហភាពអឺរ៉ុប និងកាណាដា សម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់

បរទេស៖ ក្រុមហ៊ុន Moderna នៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានបញ្ជូនបែបបទទៅកាន់និយ័តករសុខាភិបាលសហភាពអឺរ៉ុប និងកាណាដារួចរាល់ ហើយកំពុងទន្ទឹងរង់ចាំការអនុម័តអោយពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួនសម្រាប់ក្មេងជំទង់ ។

បើតាមក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះ ខ្លួនមានផែនការឯកសារសម្រាប់ការស្នើសុំអោយប្រើប្រាស់ក្នុងករណីបន្ទាន់ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ព្រមទាំងទីភ្នាក់ងារនិយ័តករដទៃទៀតនៅជុំវិញពិភពលោក សម្រាប់ការចាក់វ៉ាក់សាំងរបស់ខ្លួនដល់ក្មេងជំទង់ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ ។

សូមបញ្ជាក់ថា កន្លងមកនេះ វ៉ាក់សាំង Moderna ត្រូវបានអនុម័តអោយប្រើប្រាស់ដល់មនុស្សមានអាយុ១៨ឆ្នាំឡើងទៅនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា ហើយការចាក់វ៉ាក់សាំងដល់កុមារត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ណាស់សម្រាប់ការឈានទៅរកភាពសុំាកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner