សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ នឹងអញ្ជើញទៅទទួលដំណក់ប្រេងដំបូងយកមករក្សាទុកនៅវិមានឈ្នះ ឈ្នះ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជានឹងយកកែវផ្ទុកដំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ទៅតម្កល់រក្សាទុកនៅក្នុងវិមានឈ្នះឈ្នះដើម្បីរក្សាជាកេរដំណែលប្រវត្តិសាស្ត្រ។

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដំណក់ប្រេងលើកដំបូងពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៩ ខែមិថុនាស្អែក។ សម្តេចពិជ័យសេនាគឺជាអធិបតីក្នុងពិធី ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជាទៅរក្សាទុកនៅវិមានឈ្នះឈ្នះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃខួបលើកទី២២ នៃ នយោបាយឈ្នះឈ្នះ បានប្រកាសថា ការរកឃើញដំណក់ប្រេងដំបូងគឺស្ថិត នៅប្លុកអេ(A)នៃឈូងសមុទ្រ កម្ពុជា រកឃើញដោយក្រុមហ៊ុន គ្រីស អេនណូជី ដែលបានខួងរណ្តៅប្រេងពីបាតសមុទ្រ នៃខេត្តព្រះសីហនុ។ សមិទ្ធផលដែលបានពីអាជីវ កម្មប្រេងកាតកម្ពុជា និងត្រូវផ្តល់ជាអាទិភាពលើវិស័យអប់រំ វិស័យសុខាភិបាលហើយគាប់ជួនខ្លាំងណាស់ជាមួយនឹងខួបលើកទី២២ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា មោទនភាពសម្រាប់កម្ពុជាជាប្រទេសតូច”។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការបូមប្រេងពីបាតសមុទ្រស្ថិតនៅក្នុងប្លុកអេ(A)ដែលបានបូមចេញជាដំណក់ប្រេងលើកដំបូងនៅលើទឹកដីដ៏កម្សត់មួយនេះ ទើបសម្តេចតេជោ ជ្រើសរើសយកថ្ងៃទី២៩ ខែធ្នូ ដែលជាថ្ងៃនៃការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ជាលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា។ បើគ្មានសន្តិភាពទេ វាក៏អត់មានផងដែរវនូវការឯកភាពជាតិ គ្មានទេនៅព្រឹត្តិការណ៏ដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។

ទន្ទឹមនេះដែរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដដែល លិខិតអបអរសាទររបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល គោរពជូនសម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូលដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសបានទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ។

ថ្ងៃនេះ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងពិភពលោកដែលកូនខ្មែរ សម័យតេជោគួរមានមោទនភាព។ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងរ៉ែនិងថាមពល យើងខ្ញុំសូមអបអរសាទរដោយ ស្មោះអស់ពីដួងចិត្តចំពោះសមិទ្ធផលថ្មីនៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបង្ហាញចេញ ជាផ្លែផ្កាក្នុងថ្ងៃនេះ។ ក្ដីស្រមៃជាយូរមកហើយបានក្លាយ ជាការពិតក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែលសម្តេចតេជោបានកសាង និងថែរក្សាដោយយកជីវិតជាដើមទុនលើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាក់ស្ដែងទោះជាវិស័យប្រេងកាតដែលត្រូវការវិនិយោគខ្ពស់ហើយត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នាក៏តួអង្គទាំងឡាយនៅ ក្នុងជោគជ័យថ្ងៃនេះ នៅតែជម្នះបានដោយក្តីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកគំរាមកំហែងដោយមេរោគរាតត្បាតកូវីឌ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិនដែលយើងខ្ញុំទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែង៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner