កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៨ម៉ឺននាក់នៅចុងសប្ដាហ៍ទីមួយនៃខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

Video Link: https://fb.watch/5_SrcdttL_/

កម្ពុជា៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍អោយដឹងថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃ៥ ដល់ទី៦ ខែមិថុនានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៧ម៉ឺន៦ពាន់៦៩៨នាក់បានដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន៧ម៉ឺន៥ពាន់៧៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៩១២នាក់ ។

គោលដៅទេសចរណ៍សំខាន់ៗរួមមានខេត្តក្រចេះទទួលបានភ្ញៀវ១ម៉ឺន២២៥នាក់ ខេត្តបាត់ដំបងទទួលបាន៩ពាន់៤៧០នាក់  ខេត្តកំពតទទួលបាន៩ពាន់២៩២នាក់ ខេត្តព្រះសីហនុទទួលបាន៨ពាន់៧៩០នាក់ ខេត្តសៀមរាបទទួលបាន៦ពាន់៩៧៩នាក់ និងខេត្តកំពង់ស្ពឺ ទទួលបាន៦ពាន់៧២៣នាក់ ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំនួននេះមានការកើនឡើងប្រមាណ៧.១៩% បើធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនាកាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ៤៩.៨៨% ។ រមណីយដ្ឋានទេសចរណ៍គោលដៅទេស ចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ ។

ដោយឡែកតំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner