ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងធ្វើដំណើរទៅកាន់ទីអវកាសនៅខែក្រោយនេះ (មានវីដេអូ)

បរទេស៖ ស្ថាបនិក​ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) អះអាងថា រូប​លោក​នឹង​ហោះហើរ​ទៅ​កាន់​ទី​អវកាស​នៅ​ខែកក្កដាខាងមុខនេះ នៅលើ​ជើងហោះហើរ​មាន​​មនុស្ស​ដំបូង​បំផុត ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​រ៉ុក្កែត Blue Origin របស់លោក​ផ្ទាល់ ។​

តាមរយៈបណ្តាញសង្គម Instagram របស់ខ្លួន កំពូលមហាសេដ្ឋីពិភពលោករូបនេះបាននិយាយថា​ តាំងពី​ខ្ញុំ​មាន​អាយុ៥ឆ្នាំ ខ្ញុំ​សុបិន្ត​ចង់​ធ្វើ​ដំណើរ​ទៅ​ទី​អវកាស… នៅ​ថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ជាមួយ​បងប្រុស​របស់​ខ្ញុំ ​។ បើតាម​​ក្រុមហ៊ុន Blue Origin​ នោះ លោក បេ​ហ្សូ​ស ​និង​បងប្រុស​របស់​លោក​ឈ្មោះ​Mark ​នឹង​ធ្វើដំណើរ​តាម​ជើងហោះហើរ​ដំបូង​របស់​យាន New Shepard របស់​ក្រុមហ៊ុន ​។​

ដំណើរកម្សាន្តដ៏អស្ចារ្យខាងលើ​នេះ ​នឹង​មាន​រយៈពេល​សរុប១០នាទី ដោយ​អ្នកដំណើ​រទាំង​បួន​នាក់​នៅលើ​នោះ​នឹង​ចំណាយ​ពេល​នៅ​លើ​ខ្សែបន្ទាត់​កា​ម៉ាន់ ដែល​កំណត់​ព្រំដែន​រវាង​បរិយាកាស​ផែនដី ​និង​ទី​អវកាស​ ។ បច្ចុប្បន្នក្រុមហ៊ុន​កំពុង​ដាក់​ដេញថ្លៃ​កៅអី​ទី​បី ហើយ​ការដេញថ្លៃ​នេះ​ឥឡូវ​មានតម្លៃ២,៨លាន​ដុល្លារ ដោយ​មាន​អ្នកចូលរួម​ជិត៦ពាន់នាក់​មកពី១៤៣ប្រទេស ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner