ផលិតផលសាច់ខូចគុណភាពជាង ៥តោន ដែលនាំចូលពីប្រទេសថៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន និងកំទេចចោល
អត្ថបទដោយ៖
ធី ដា
ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥ពាន់៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១។ ផលិតផលទាំងនោះ ត្រូវបានឈ្នួញលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។
ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ច និងមន្ត្រីគយ បានប្រគល់ទំនិញខូចគុណភាព និងវត្ថុតាងឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ដើម្បីកំទេចចោល និងបញ្ចូនវត្ថុតាងមួយចំនួនទៀតទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕