គ្រូអង់គ្លេស បានកោះហៅខ្សែការពារម្នាក់មកជំនួស Alexander-Arnold នៅ Euro ២០២០

ខ្សែការពារ Ben White ត្រូវបានកោះហៅឱ្យមកជំនួសកីឡាករ Trent Alexander-Arnold នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ប្រកួត Euro ២០២០ ។នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតមិត្តភាពអូទ្រីស ១-០ កាលពីសប្តាហ៍មុន។


ខ្សែការពារកណ្តាលសបានចាប់ផ្តើមរួមជាមួយ Tyrone Mings ក្នុងជ័យជម្នះកាលពីថ្ងៃអាទិត្យទល់នឹងរ៉ូម៉ានី។ ក្រុមរបស់លោក Gareth Southgate ត្រូវជួបក្រូអាតនៅកីឡដ្ឋាន Wembley ក្នុងការប្រកួតបើកឆាកពូល D របស់ពួកគេនៅថ្ងៃអាទិត្យសប្តាហ៍នេះ។


អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate បានចំណាយពេលរបស់គាត់ ដើម្បីសំរេចថា តើកីឡាករណាដែលអាចនឹងចូលលេងបានសម្រាប់ខ្សែការពារស្លាបពេញរបស់ Liverpool គឺ Alexander-Arnold ដោយមានខ្សែការពាររបស់ក្រុម Everton Ben Godfrey និងប្រធានក្រុម Southampton កីឡាករ James Ward-Prowse ។ ចំណែក Jesse Lingard និង Ollie Watkins ក៏ស្ថិតនៅក្នុងបញ្ជីរង់ចាំផងដែរ។

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner