បម្រែបម្រួលអាកាសធាតុ និងកំណើនកម្ពស់ទឹកសមុទ្រ បង្កជាខ្យល់ព្យុះធំៗ និងទឹកជំនន់ញឹកញាប់នៅរដ្ឋ Louisiana 🇺🇸

អត្ថបទដោយ៖
AMS OneMinute

បម្រែបម្រួលអាកាសធាតុ និងកំណើនកម្ពស់ទឹកសមុទ្រ បង្កជាខ្យល់ព្យុះធំៗ និងទឹកជំនន់ញឹកញាប់នៅរដ្ឋ Louisiana 🇺🇸 ហើយវាលភក់ ឬតំបន់ដីសើម ដែលធ្លាប់តែការពារតំបន់នេះជាច្រើនជំនាន់ បាននិងកំពុងបាត់បង់ក្នុងកំរិតគួរព្រួយបារម្ភ។

ការលើកទំនប់នៅផ្នែកខាងក្រោមនៃទន្លេ Mississippi ដើម្បីទប់កុំឱ្យបាក់ច្រាំង និងបញ្ឈប់ការជន់លិចក្នុងទីក្រុង បែរជាកាត់ផ្តាច់លំហូរនៃដីល្បាប់ និងដីខ្សាច់ចាំបាច់សំរាប់វាលភក់ដែលដើរតួនាទីសំខាន់ក្នុងការការពារទឹកជំនន់។

ឧស្សាហកម្មប្រេង និងឧស្ម័ន តួយ៉ាងការបំពាក់បំពង់បង្ហូរប្រេងក៏ជាផ្នែកមួយធ្វើឱ្យវាលភក់កាន់តែសិករិចរិល។

ប្រភព៖ CGTN

ads banner