គ្រូប្រដាល់ សួង បញ្ញា បង្ហោះសារខកចិត្តតាមបណ្តាញសង្គមថា កូនសិស្សរបស់ខ្លួនពុំមានសង្វៀនប្រកួតដូចក្លិបដ៏ទៃទៀត

លោក សួង បញ្ហា គ្រូប្រដាល់ក្លឹប អភិរក្សគុនខ្មែររុងរឿង ដែលទើបតែបង្កើតឡើង ក្រោយចែកផ្លូវជាមួយក្លិបប្រដាល់ប៉ែនកាក់គុនខ្មែរមិនបានប៉ុន្មានខែផង ស្រាប់តែបង្ហោះសារខកចិត្ត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកកាលពីចុងសប្តាហ៍ មានខ្លឹមសាថា ពួកគាត់ទៅចោលខ្ញុំអស់ហើយ ពួកគាត់មានសមត្ថភាព តែមិនមានកន្លែងឲ្យពួកគាត់បញ្ចេញសមត្ថភាព ។

នេះឬគុនខ្មែរ បើដឹងថាលំបាក ខ្ញុំមិនធ្វើទេ ព្រោះគិតថាជាកីឡា ចង់ចូលរួមអភិរក្សដូចគេឯងដែរ ។ បើកក្លិបលុយខ្លួនឯង មិនស្តាយទេ តែស្តាយសមត្ថភាពពួកគាត់ តើអនាគត និងវាសនា ក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង ទៅជាយ៉ាងណា តើខ្ញុំត្រូវទ្រាំដល់ណា ។ ប្រាំពីខែហើយមិនបានប្រកួត ទៅធ្វើសំណង់ទៅគ្រាន់បានលុយខ្លះ ។ ព្រោះយើងមិនចូលរួមជាមួយគេបានទេ ។
ពាក់ព័ន្ធការបង្ហោះសារលើបណ្តាញសង្គមបែបនេះ ក្រុមការងារព័ត៌កីឡាបានទាក់ទងទៅ លោក សួង បញ្ហា បានប្រាប់មូលហេតុថា កក្តាដែលបង្ហោះសារខកចិត្តបែបនេះ ដោយសារកីឡាករនៅក្នុងក្លិបរបស់លោក ពុំមានសង្វៀនប្រកួតដូចគេ ព្រោះតែគ្មានអញ្ញាប័ននៅឡើយ ។

សូម្បីតែពឹងពាក់ក្លិបគេ ដាក់ឲ្យកីឡាករអភិរក្សគុនខ្មែររុងរឿង ក៏នៅតែចាប់គូប្រកួតមិនបាន ធ្វើឲ្យកីឡាករដែលមានសមត្ថភាពបាក់ទឹកសុំទៅផ្ទះ ងាកទៅធ្វើសំណង់ ដើម្បីរកប្រាក់ជួយគ្រួសារវិញ ជំនួសការរងចាំ ឡើងសង្វៀនប្រកួត ។


សូមបញ្ជាក់ថា ក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង របស់ លោកសួង បញ្ហា បានបង្កើតឡើងកាលពីចុងឆ្នាំ២០២០ បន្ទាប់ពីចែកផ្លូវជាមួយក្លិបប្រដាល់បែនកាក់គុនខ្មែរ ។ ក្លិបមួយនេះត្រូវបាន លោក សួង បញ្ញា ចំណាយលុយផ្ទាល់ខ្លួនដើម្បីទ្រទ្រង់ ប្រមាណ១ម៉ឺនដុល្លារហើយ ។ ប៉ុន្តែមកដល់ពេលនេះក្លិបមិនទាន់ទទួលបានអញ្ញាប័នពីសហព័ន្ធនៅឡើយទេ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner