កូរ៉េខាងជើងបានចោទអ៉ីស្រាអែលថាបានប្រែក្លាយតំបន់ហ្កាហ្សាឱ្យទៅជា “ទីលានមនុស្សឃាត”

អត្ថបទដោយ៖
AMS OneMinute

កូរ៉េខាងជើងបានចោទអ៉ីស្រាអែលថាបានប្រែក្លាយតំបន់ហ្កាហ្សាឱ្យទៅជា “ទីលានមនុស្សឃាត” ក្នុងជម្លោះជាមួយក្រុមហាម៉ាសអស់រយៈពេល ១១ ថ្ងៃនោះ។ នេះបើតាម RT នៅថ្ងៃទី៨ មិថុនា។

ក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងថា “ឧក្រិដ្ឋកម្មដ៏រន្ធត់របស់អ៉ីស្រាអែល ដែលបានសម្លាប់កុមារយ៉ាងរង្គាលនោះ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសំរាប់អនាគតមនុស្សជាតិ និងជាអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។”

អ្នកវិភាគហាក់មិនយល់ពីជំហរកូរ៉េខាងជើងដែលហ៊ានរិះគន់គេ ខណៈកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនត្រូវបានគេចាត់ទុកថា “អាក្រក់ជាងគេបំផុតនៅក្នុងពិភពលោក”។

ប្រភព៖ RT

ads banner