អប្សរាព្រឹកនេះ ០៩ មិថុនា ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

មាតិការព្រឹក ០៩-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BT1    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ  សមត្ថភាព នៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និង           សម្តែង​ការគួរសម ៕ …ឃ្លីប…

BH     សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ នឹងអញ្ជើញទៅទទួលដំណក់ប្រេងដំបូង យកមករក្សាទុក នៅវិមានឈ្នះ ឈ្នះ ៕ …អានផ្ទាល់…

BH1   សម្ដេចក្រឡាហោម ថ្លែងអំណរគុណ តាមរយៈឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាននិងកំពុង បន្ដផ្ដល់ជំនួយគាំទ្រ ដល់ការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ៕ …ឃ្លីប…

D3     រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា​ វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូស​ទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខជាបន្ដបន្ទាប់ ៕ …អានផ្ទាល់(ដោយ៖Page)

V3      រដ្ឋាភិបាលចិនសម្រេចផ្តល់និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៥លានដូសនៅក្នុងខែនេះ៕…​អានផ្ទាល់

V4      បើផ្អែកតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៤៣នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,០៣៦,៥៨៩នាក់៕…ចប់

V5      សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន២៧.៧០% (គិតត្រឹមថ្ងៃទី០៨ ខែមិថុនា) ។ បើគិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៤៣៧នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន២៧.៧០%៕…ចប់

D4     រដ្ឋលេខាធិការក្រសួងទេសចរណ៍ ស្នើសមាគមពាណិជ្ជកម្មហ្វូជាន របស់ចិន ជំរុញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់កម្ពុជា ៕ …អានផ្ទាល់(ដោយ៖Page)

វគ្គទី២៖សុវត្ថិភាពសង្គម

SB1   អាជ្ញាធររាជធានី ស្នើឱ្យក្រសួងការងារចេញសេចក្តីជូនដំណឹងទៅម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩៕…អានផ្ទាល់

SB2   ផ្ទះបណ្តែតទឹកតាមដងទន្លេបានចាប់ផ្តើមរុះរើជាបណ្តើរៗហើយខណៈថ្ងៃឱសានវាទកាន់តែជិតមកដល់៕…អានផ្ទាល់

ខេត្តស្វាយរៀង

BH9   មន្ត្រីជំនាញចុះពិនិត្យទីតាំង ផលិតស្រាស និងឱសថស្ថាន លក់អាកុល ជែលមួយចំនួន នៅខេត្តស្វាយរៀង រកឃើញ អាល់កុលក្លែងក្លាយ ជាច្រើនលីត្រ ៕ …អានផ្ទាល់…

ខេត្តកំពត

V10    រដ្ឋបាលខេត្តកំពត បំភ្លឺករណីស្លាប់អ្នកជំងឺកូវីដ ២នាក់, អាជ្ញាធរចាត់ចែងបូជាសពបានត្រឹមត្រូវ តាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល ៕…អានផ្ទាល់

BH5   ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញពិនិត្យទីតាំងសម្រាប់ សង់អគាររដ្ឋបាលក្រុងបូកគោខេត្តកំពត ៕ …អានផ្ទាល់…

ខេត្តព្រះសីហនុ

D2     អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលសកម្មភាពបង្រៀន និងរៀន តាមប្រព័ន្ធ Online ក្នុងបរិបទកូវីដ១៩ …អានផ្ទាល់(ដោយ៖ខៀវ សាវ៉ុន)

ខេត្តបាត់ដំបង

D1     រដ្ឋបាលខេត្តបាត់ដំបង កំណត់យកទីតាំងវិទ្យាល័យកំរៀង ស្រុកកំរៀង  និងសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ជ្រៃសីមា ស្រុកសំពៅលូន ជាកន្លែងព្យាបាលជំងឺកូវីដ19 ក្នុងករណីអ្នកជម្ងឺស្រាលៗ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)សំលេង១កង់

ខេត្តឧត្តរមានជ័យ

D5     ស្ថានទូតថៃ ប្រចាំកម្ពុជា នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈជូនរដ្ឋបាលខេត្តឧត្ដរមានជ័យ ដើម្បីផ្គត់ផ្គង់ពលរដ្ឋធ្វើចីត្តាឡីស័ក និងដំណើរទស្សនៈកិច្ចតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ៕ …អានផ្ទាល់(ដោយ៖ស៊ី សែង)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តសៀមរាប

BH3   អាជ្ញាធរជាតិអប្សរា បានត្រៀមនឹងកំពុងរៀបចំ ជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា តំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា៕ …ឃ្លីប…

BH4   រដ្ឋបាលខេត្តសៀមរាប ស្នើឲ្យ លោក វ៉ាន់ វាសនា ចូលរួមសហការ ជាមួយក្រុមគ្រូពេទ្យ ធ្វើតេស្តស្រាវជ្រាវរកជំងឺកូវីដ-១៩ ជាបន្ទាន់ ៕ …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

D6     មានតែអ្នកទេជួយខ្លួនឯងជាមុនសិន ក្នុងការទប់ស្កាត់កាឆ្លងកូវីត១៩ ជាមួយការអនវត្តុវិធានសុខាភិបាល និងអនុសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល។ នេះបើតាមការអំពាវនាវពីថ្នាក់ដឹកនាំខេត្តបន្ទាយ​មានជ័យ​។ …លោក គៀន ច័ន្ទហ៊ីន…ឃ្លីប…

ខេត្តពោធិ៍សាត់

BH2   ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង កូវីដ១៩ នៅតាមបណ្តាខេត្ត ចំនួន៥ទៀត បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ តាមរយៈលោកជំទាវ ឱ វណ្ណឌីន ៕ …អានផ្ទាល់…

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

D8     អតីតយុទ្ធជនពិការដោយសារសង្គ្រាមបានទទួលខ្នងផ្ទះថ្មីទី ១៩១ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន៕…លោកប៊ុន រដ្ឋា…ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

…អន្តរជាតិ

G1     ប្រធានាធិបតីបារាំង ត្រូវបានបុរសម្នាក់ទះកំផ្លៀងមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ក្នុងកំឡុងពេលទស្សនកិច្ចនៅភាគអាគ្នេយ៍ប្រទេស៕…អានផ្ទាល់

G2     លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្តឈីងហៃ ៕…អានផ្ទាល់

——–សូមជូន បទយកការណ៍

R68    _ក្រុមអភិរក្សអំពាវនាវឱ្យបញ្ឈប់ការជួញដូរខ្លាត្រី ក្រោយមើលឃើញពីហានិភ័យផុតពូជខ្ពស់

តាមការសិក្សាស្រាវជ្រាវ ដោយមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទជាអំណះអំនាង សត្វខ្លាត្រីជាប្រភេទ​សត្វ​ដែល​មានវត្តមានរស់នៅយ៉ាងជិតស្និទ្ធិជាមួយប្រជាពលរដ្ឋខ្មែរតាំងពីសម័យអង្គរមកម្ល៉េះ។ ដោយហេតុដូច្នេះ បូកផ្សំទៅ​នឹង​ការប្រកាសអំពីហានិភ័យនៃការជិតផុតពូជនៃប្រភេទសត្វឆ្មាព្រៃមួយនេះ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីអង្គការ IUCN គម្រោងអភិរក្សសត្វខ្លាត្រីនៅកម្ពុជា ក៏ត្រូវបានរៀបចំបង្កើតឡើង និងបានធ្វើការសង្រ្គោះ អភិរក្សសត្វខ្លា​ត្រី​បានជា​បន្តបន្ទាប់ ពីសំណាក់ក្រុមយុវជនមួយក្រុម ។ ទេព កោសល្យ៖…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤រោច ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner