ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤រោច ខែជេស្ឋឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ដូច្នេះចូរមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា ក្នុងនោះដែរសូមព្យាយាមប្រមូលយកទិន្នន័យ ឬពត៌មានថ្មីៗ។ ថ្ងៃនេះជាពិភក្សា និងសុំយោបល់មានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការជ្រើសរើសមនុស្សមកពិភាក្សាក៏ត្រូវគិតគូរផងដែរ ពីព្រោះមានៈឳកាសនឹងត្រូវចាញ់បោកគេ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អធ្វើការជាមួយនឹងការសម្រេចចិត្តលើឯកសារនោះទេ។ ក្នុងនោះដែរ អ្វីដែលអ្នកគួរជៀសវាងបំផុត គឺការបាត់បង់ជំនឿចិត្តលើខ្លួនឯង។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការទៅដោយប្រក្រតី។ ប៉ុន្តែចំពោះផលលាភ និងសំណាងធំដុំមិនទាន់កើតឡើងទេក្នុងពេលនេះ។ សូមបន្តកិច្ចការរបស់អ្នកដោយការទទួលខុសត្រូវ និងរក្សាទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ និងថ្នាក់លើ។ ក្រៅពីនេះសូមព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក និងមិនត្រូវធ្វើអ្វីឲ្យប៉ះពាល់នឹងផលប្រយោជន៍ ឬកិច្ចការរបស់អ្នកដទៃឡើយ។ លើសពីនេះលោកអ្នកមិនអាចប្រថុយប្រថានចំពោះការសម្រេចចិត្តបានទេ អ្វីៗគ្រប់យ៉ាងគឺពឹងទៅលើផែនការ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា និងក្តីស្រមៃដែលអ្នកបានគ្រងទុក។ ក្នុងនោះដែរ ចំពោះការបណ្តាក់ទុនកលើកិច្ចការថ្មី ឬការផ្លាស់ប្តូរកិច្ចងារគឺអាចធ្វើទៅបាន ព្រមទាំងមើលឃើញថានឹងទទួលបានលទ្ធផលដ៏ល្អប្រសើរផងដែរ។ លើសពីនេះ លោកអ្នកអាចធ្វើពិធីមង្គលនានាបានដោយភាពរីករាយ និងសុខដុមរមនាណាស់។ ប៉ុន្តែហាមដាច់ខាត លោកអ្នកមិនត្រូវធ្វើឲ្យប៉ះពាល់ដល់កិច្ចការងារបស់អ្នកដទៃឡើយ។ រក្សាចិត្តគំនិត និងអាកប្បកិរិយា និងត្រូវរស់នៅដោយភាពស្ងប់ស្ងៀម និងការយោកយល់។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីទទួលបានភាពជោគជ័យខ្លាំងណាស់។ លោកអ្នកអាចបង្កើតមុខរបរថ្មី បណ្តាក់ទុន និងអាចសម្រេចការងារទាំងឡាយដែលអ្នកពេញចិត្ត ឬដែលអ្នកគ្រោងទុកជាយូរមកហើយ។ ក្រៅពីនេះលោកអ្នកមានលទ្ធភាពពេញលេញ ក្នុងការចរចាការងារធំតូចជាមួយថ្នាក់លើ និងមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះដោយសារលោកអ្នកទទួលបានអំណោយផលសម្រាប់គំនិតច្នៃប្រឌិត និងការគ្រប់គ្រង ដូច្នេះលោកអ្នកអាចមានលទ្ធភាពចាត់ចែងការងារ និងអាចធ្វើការគ្រប់គ្រងក្រុមបានល្អ។ កំហុសដែលអាចកើតឡើងក្នុងពេលនេះ គឺភាពអសកម្មរបស់អ្នកផ្ទាល់។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការនានានឹងមានដំណើរការល្អប្រសើរណាស់ លោកអ្នកនឹងមិនជួបបញ្ហាអ្វីឡើយក្នុងថ្ងៃនេះ ដោយសារមានមនុស្សជាច្រើនជួយទំនុកបម្រុង ម្យ៉ាងទៀតលោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានការណ៍ និងការដោះស្រាយបញ្ហា។ ដោយឡែក លោកអ្នកមានមនុស្សច្រណែនឈ្នានីស និងបង្ករកង្វល់ជាច្រើនផងដែរ ដូច្នេះធ្វើយ៉ាងណាដោះស្រាយភាពអវិជ្ជមាននេះឲ្យបានដោយសន្តិវិធី។ លើសពីនេះ សូមធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ពីព្រោះថ្ងៃនេះលោកអ្នកអានទទួលបានផលប្រយោជន៍ច្រើនសម្រាប់ការងារជាក្រុម។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលក្នុងពាណិជ្ជកម្មលើសពីការរំពឹងទុក ម្យ៉ាងទៀតអ្នកនឹងទទួលបានទំនុកចិត្តពីដៃគូរអាជីវកម្មផងដែរ។ ដោយឡែក លោកអ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ដូច្នេះការចំណាយលុយកាក់ធំធេងជ្រុល ឬខ្ចីបុលមិនមែនជាជម្រើសដ៏ល្អទេ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំមានភាពតានតឹងលើខ្លួនឯងខ្លាំងពេក ពីព្រោះស្ថានភាពនេះនឹងទទួលបានការជ្រោមជ្រែងពីមនុស្សក្នុងក្រុមការងារ ពិសេសមនុស្សដែលជិតស្និតនឹងអ្នក។ ដោយឡែក សូមរក្សាជំហ៊ានថ្ងៃនេះឲ្យល្មម ការប្រញាប់ប្រញាលខ្លាំងពេក មិនល្អនោះទេ។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់។ ថ្ងែនេះអ្នកគួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវធ្វើយ៉ាងណាប្រតិបត្តិការតាមគំរោងផែនការ និងត្រូវទុកចិត្តលើអ្វីដែលអ្នកកំពុងធ្វើ។ ត្រូវតែមានគម្រោងទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតឡើងដោយមិនអាចកំណត់បាន។ លើសពីសម្រអ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍ និងព្យាយាមធ្វើកិច្ចការមួយៗឲ្យចប់ កុំទុកបណ្តោយទៅជាមន្ទិលទៅថ្ងៃបន្ទាប់។ អំណោយផលល្អបំផុតកសម្រាប់លោកអ្នកគឺការដោះស្រាយស្ថានការណ៍។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងឡាយរបស់លោកអ្នកអាចសម្រេចទៅបានទាំងអស់។ ក្នុងនោះ ថ្ងែនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់ការងារពិភាក្សា ចរចា ឬការធ្វើបទបង្ហាញការងារថ្មីៗ។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារសូមកុំស្ទាក់ស្ទើរ ជំហ៊ានរបស់អ្នកនឹងទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ សូមលោកអ្នកគ្រប់គ្រង គំនិតយោបល់របស់ខ្លួន រក្សាជំហរឲ្យបាន កុំបណ្តាលឲ្យគំនិតរបស់អ្នកប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ពិសេសក្នុងក្រុមការងារ។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មរបស់លោកអ្នកដំណើរការទៅយ៉ាងរលូន លោកអ្នកអាចនឹងទទួលបានដំណឹងល្អនៅអំឡុងពេលបញ្ចប់ការងារក្នុងថ្ងៃនេះផងដែរ។ ទន្ទឹមនឹងនេះ សូមបង្កើនទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ប៉ុន្តែកុំបញ្ចេញយោបល់ដោយងាយ និយាយតិច ស្តាប់ច្រើនទើបជាជម្រើសល្អប្រសើរបំផុត។ លើសពីនេះ សូមរក្សាជម្លាតពីបញ្ហានានា ហើយក៏ត្រូវរៀនគ្រប់គ្រង ឬបំភ្លេចបញ្ហារិះគន់មួយចំនួនដែលគ្មានប្រយោជន៍ ហើយដែលអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកផងដែរ។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកលែងមានបញ្ហាទៀតហើយ អ្វីៗនឹងអាចដោះស្រាយបានយ៉ាងស្រួល។ លោកអ្នកអាចអនុវត្តការងារទៅតាមក្តីប្រាថ្នា ដោយគ្មានភាពរឹងស្ទះនោះទេ។ ក្នុងនោះដែរ ភាពចម្រើនលូតលាស់ក៏កើតឡើងយ៉ាងពេញចិត្តផងដែរ គ្រាន់តែអ្នកត្រូវរក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានល្អ។ លោកអ្នកហាក់មានសញ្ញាណនៃកំហឹង និងភាពឆេវឆាវបន្តិចក្នុងវេលានេះ ដូច្នេះព្យាយាមកុំពាក់ព័ន្ធបញ្ហា ហើយត្រូវមានអំណត់ចំពោះរាល់ហេតុការនានា។ ក្រៅពីនេះ លោកអ្នកអាចនឹងត្រូវចំណាយទុនច្រើន ក៏ប៉ុន្តែកុំបារម្ភខ្លាំងពេក ពីព្រោះចំណូលគឺឆ្លើយតបនឹងទុន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលាថ្ងៃនេះមានអំណោយផលសម្រាប់រាល់កិច្ចការនានា។ លោកអ្នកអាចចាប់ផ្តើមកិច្ចការងារក្នុងរយៈពេលណាក៏បាន ពីព្រោះពេលវេលាថ្ងៃនេះមានពេញលេញសម្រាប់អ្នកក្នុងការអនុវត្ត។ ម្យ៉ាងវិញទៀត លាភសំណាង និងលទ្ធផលការងារវិជ្ជមាននឹងកើតឡើងយ៉ាងប្រាកដណាស់នៅក្នុងថ្ងៃនេះ ដូច្នេះសូមមានភាពរីករាយ និងទទួលយកអំណរទាំងនេះ។ ដោយឡែក សូមត្រៀមខ្លួន និងមានភាពរឹងមាំសម្រាប់របកគំហើញថ្មីនៅថ្ងៃបន្ទាប់។ ចំណុចពិសេសបំផុតសូមលោកអ្នកបោះបង់ការសង្ស័យចំពោះសមត្ថភាពខ្លួន ហើយធ្វើការដោយទំនុកចិត្ត។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីរបស់លោកអ្នកហាក់មានភាពចម្រូងចម្រាស់ប្រទាក់ក្រឡាច្រើន ចំណែកដៃគូអាជីវកម្មក៏ហាក់មិនមានភាពស្មោះត្រង់ដែរ ដូច្នេះសូមផ្អាកការសម្រេចចិត្តធំដុំសិន ហើយរងចាំឳកាសល្អនៅខាងមុខ។ អ្វីដែលគួរប្រយ័ត្នជាងនេះ គឺការបាត់បង់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ដោយឡែកសូមព្យាយាមរក្សាខ្លួន និងគំនិតរបស់អ្នកឲ្យនៅក្នុងដៃជានិច្ច ហើយកុំមានប្រតិកម្មខ្លាំងពេក។ ព្យាយាមចំណាយពេលវេលាបន្ថែមលើការងារដែលអ្នកកំពុងដំណើរការ។ ក្នុងវេលានេះការដោះស្រាយបញ្ហាដោយខ្លួនឯងអាចមានការលំបាក ប៉ុន្តែការសុំជំនួយគឺមានភាពវិជ្ជមាន។
ចំណាំ៖
ឆ្នាំទាំង៥ ខាល ថោះ មមី មែ ចរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង ភោគទ្រពស្តុកស្តម្ភ និងឳកាសនៃមុខតំណែងការងារ នឹងចូលមករកអ្នកក្នុងថ្ងៃនេះ។