ស្ថានទូតថៃ ប្រចាំកម្ពុជា នាំយកគ្រឿងឧបភោគ បរិភោគ និង សម្ភារៈជូនរដ្ឋបាលខេត្តឧត្ដរមានជ័យ ដើម្បីផ្គត់ផ្គង់ ពលរដ្ឋធ្វើ ចីត្តាឡីស័ក

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម  ជិរ៉ាវុឍិ សុវណ្ណអាត អគ្គរាជទូតទីប្រឹក្សា និងជាអនុព័ន្ធពាណិជ្ជកម្ម នៃប្រទេសថៃ បានដឹកនាំមន្ត្រី នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ប្រចាំកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។

គោលបំណងនៃការយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈជូនរដ្ឋបាលខេត្តឧត្ដរមានជ័យនេះ ក្នុងគោលបំណងជួយគាំទ្រ និងបន្ធូបន្ថយបន្ទុក របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការមើលថែទាំ ពលករចំ  ណាកស្រុកកម្ពុជា ជាច្រើននាក់ ដែលវិលត្រលប់មកពីប្រទេសថៃ នៅក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។ លើសពីនោះទៀត ដើម្បីជាការជួយសម្រួលបន្ទុក របស់ពលករចំណាកស្រុកកម្ពុជាដោយផ្ទាល់ ដែលភាគីថៃចាត់ទុកថា ជាចំណែកមួយដ៏សំខាន់ នៅក្នុងការជំរុញ សកម្មភាពសេដ្ឋកិច្ចកម្ពុជា-ថៃផងដែរ។

យ៉ាងណាម៉ិញ ឯកឧត្ដម អគ្គរាជទូតទីប្រឹក្សា និងជាអនុព័ន្ធពាណិជ្ជកម្ម នៃប្រទេសថៃ បានអញ្ជើញទស្សនៈកិច្ចនៅតាមព្រំដែន គឺដើម្បីការពង្រីកសក្តានុពលពាណិជ្ជកម្មតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ ក្នុងការលើកកម្ពស់ការយល់ដឹងរវាងវិស័យឯកជននៃប្រទេសទាំងពីរ សំដៅបង្កើនទំហំពាណិជ្ជកម្ម និងជំរុញកិច្ចសហការសេដ្ឋកិច្ចទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner