ក្រសួងបរិស្ថានបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី Mapping Nature for People and Planet in Cambodia: A Project to Create ‘Maps of Hope’

នៅថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ស្ថាប័នពាក់ព័ន្ធក្នុងនេះរួមមាន នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានសហការជាមួយកម្មវិធិអភិវឌ្ឍនៃសហប្រជាជាតិ (UNDP) រៀបចំសិក្ខាសាលពិគ្រោះយោបល់លើកទី១ ស្តីពី Mapping Nature for People and Planet in Cambodia: A Project to Create ‘Maps of Hope’ ឡើង។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ ដែលមកពីអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានចំណុះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក៏មានការចូលរួមផងដែរ ពីអ្នកជំនាញការជាតិ និងអន្តរជាតិ នៃអង្គការមិនមែនរដ្ឋាភិបាលរួមមាន៖ UNDP FAO WWF WCS Greening Preyland FFI CI និងServir Mekong សរុបចំនួន៥២រូប។

គួរបញ្ជាក់ថា សិក្ខាសាលានេះដែរប្រព្រឹត្តឡើងតាមរយៈអនឡាញក្នុងរយៈពេល០៤ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។សម្រាប់គោលបំណងសំខាន់គឺ (១) កំណត់នូវឯកសារគោលនយោបាយ ទិន្នន័យថ្នាក់ជាតិនិងសាកល ដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ ការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព សម្រាប់ជាធាតុចូលការផលិតផែនទី Cambodia’s Essential life support areas (ELSA) (២) ពិភាក្សាលើព័ត៌មាននៃកិច្ចការអភិរក្ស ការគ្រប់គ្រងដោយចីរភាព និងការស្តារឡើងវិញ ឱ្យស្របតាមបរិបទនាពេលបច្ចុប្បន្ន និង(៣)ពិនិត្យលើលទ្ធផលនៃការរំពឹងទុករបស់ផែនទី ELSA ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។

ថ្លែងក្នុងពិធីចាប់ផ្តើមថ្ងៃដំបូង លោក Nick Beresford, Resident Representative នៃកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិប្រចាំកម្ពុជាបានឱ្យដឹងថា”ប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបដូចជាប្រទេសកម្ពុជាអាចឈានមុខគេក្នុងការដឹងពីរបៀបប្រើវិធីសាស្ត្រទំនើប ដើម្បីកំណត់ និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ពួកគេ។ ការការពារធនធានធម្មជាតិ ដែលមិនអាចកាត់ថ្លៃបានទាំងនេះគឺចាំបាច់សម្រាប់ធានាថាប្រទេសកម្ពុជានៅតែបន្តមានសុវត្ថិភាពស្បៀងអាហារ និងទឹកនាពេលខាងមុខ ហើយអាចជួយប្រទេសនេះទប់ទល់នឹងកំដៅពិភពលោកបានកាន់តែប្រសើរ។”

ដោយឡែក ឯកឧត្តម ជួប ប៉ារិស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងសន្ទរកថាស្វាគមន៍ និងបើកអង្គសិក្ខាសាល ក្នុងពិធីនេះថា “ជីវចម្រុះ គឺជាសមាសធាតុដ៏សំខាន់ក្នុងការសម្រេចគោលដៅរបស់យើងជុំវិញការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។ ដើមឈើអាចសំអាតខ្យល់ និងការពារយើងពីការប្រែប្រួលអាកាសធាតុ។ ព្រៃកោងកាងរបស់យើងរារាំង ព្យុះមហន្តរាយពីឆ្នេរសមុទ្រ និងទេសភាពស្រស់បំព្រងគាំទ្រដល់វិស័យទេសចរណ៍របស់យើង។

ឯកឧត្តមមានប្រសាសន៍ថាប្រទេសកម្ពុជាមានគោលដៅប្រកបដោយមហិច្ឆតាក្នុងការការពារគ្រប់គ្រងនិងស្តារធម្មជាតិឡើងវិញ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សរួមទាំងផែនការយុទ្ធសាស្ត្រ និងបរិស្ថានសកម្មភាពជាតិ ២០១៦-២០២៣ និងនៅក្នុងការចូលរួមវិភាគទានដែលបានកំណត់ដោយជាតិ។ ប៉ុន្តែដើម្បីសម្រេចបានគោលដៅទាំងនេះ យើងត្រូវពង្រឹងនូវការធ្វើបច្ចុប្បន្នទិន្នន័យនានា ដែលជាធាតុចូល”។សម្រាប់ព័ត៌មានទាក់ទងនឹងសិក្ខាសាលាខាងលើបន្ថែមសូមចូលទៅកាន់៖
https://www.learningfornature.org/en/mapping-nature-for-people-and-planet-in-cambodia-inception-workshop/៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner