សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបសវនាការឯកអគ្គរដ្ឋទូតប្រទេសឆែក (Video Inside)

ប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានស្នើឲ្យទូតប្រទេសឆែក ជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា។ ប្រសាសន៍ស្នើនិងជម្រុញដើម្បីរកការបង្កើនទំហំពាណិជ្ជ កម្មរវាងប្រទេសកម្ពុជានឹងឆែក បានធ្វើឡើង ក្នុងឳកាសសម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឯកអគ្គរដ្ឋទូតថ្មីនៃសា ធារណរដ្ឋឆែកប្រចាំកម្ពុជា លោក Martin Vávra បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃ ទី៨មិថុនា នៅវិមានព្រឹទ្ធសភា។ លោក Martin Vávra បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋឆែក ដែលមានតាំងពីយូរលង់ណាស់មកហើយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយអតីតថ្នាក់ ដឹកនាំឆែកជំនាន់មុន។ រហូតមកដល់ពេលនេះនាក់ទំនងការទូតប្រទេសទាំងពីរ មានរយៈពេល ៦៥ឆ្នាំ ហើយឆ្នាំ នេះ គឺជាខួបលើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក។

សម្ដេចប្រធានព្រឹទ្ធសភា បានស្នើឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ជួយជំរុញការផ្លាស់ ប្តូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា និងជួយលើកទឹកចិត្តប្រជាជនឆែក មកទស្សនានៅ កម្ពុជាបន្ថែមទៀត ជាពិសេសបន្ទាប់ពីជំងឺកូវីដ-១៩ បញ្ចប់។ លោក Martin Vávra បានថ្លែងសន្យាថា តាមរយៈបេកសកកម្មការទូត របស់លោកនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមទៀតជាអាទិ៍ វិស័យសេដ្ឋកិច្ច, ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅ វិញទៅមក ជាពិសេសជំរុញអ្នកទេសចរឆែកមកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់ច្រើនថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner