ពលរដ្ឋកម្ពុជាជាង២៧ភាគរយ ទទួលបានការចាក់វ៉ាក់សាំង (Video Inside)

ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាបានប្រមាណជាង២៧ភាគរយហើយនៅទូទាំងប្រទេស ខណៈបណ្តាប្រទេសមួយចំនួនលើសកលលោក ខ្លះនៅមិនទាន់បាន៥ភាគរយនៃចំនួនប្រជាពលរដ្ឋដែលត្រូវ ចាក់នៅឡើយនោះទេ។

យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៧មិថុនា កម្ពុជាបានចាក់វ៉ាក់សាំងជូន ប្រជា ពលរដ្ឋបានចំនួន២លាន៧សែន៦ម៉ឺន៦ពាន់១៩៨នាក់ហើយដែលស្មើនឹង២៧,៦៦%នៃចំនួនប្រជាជនដែល គ្រោងចាក់យ៉ាងហោចចំនួន១០លាននាក់។ ក្នុងចំនួននោះ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងដូសលើកទី២ មានចំនួន២លាន២សែន៣ពាន់៧៤៤នាក់។

កម្ពុជាកំពុងរងនឹងរលកវាយលុកក្នុងសហគមន៍ជាលើកទី៣ ដែល គ្រាន់តែក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ ការឆ្លងរាលដាលក្នុងសហគមន៍បានកើនជាង៣ម៉ឺនករណីនិង មានការស្លាប់ជាង២០០នាក់។ ប្រធានអង្គការសុខភាពពិភពលោកលោកតេដ្រូស អាត់ហាណុម ត្រូវបានគេដក ស្រង់សម្តីដែលបានថ្លែងនៅថ្ងៃនេះថា លោកព្រួយបារម្ភដោយសារតែកង្វះវ៉ាក់សាំង បានធ្វើឲ្យមជ្ឈមណ្ឌលកូវ៉ាក់ ប្រឈមនឹងការចែកវ៉ាក់សាំងដល់បណ្តាប្រទេសនានា។

ប្រធានអង្គការសុខភាពពិភពលោកកំពុងតែជម្រុញរក ការជួយជាសកលដើម្បីឲ្យប្រទេសនីមួយៗយ៉ាងហោចអាចបានចាក់លើពលរដ្ឋរបស់គេប្រមាណ១០ភាគរយ សិននៅក្នុងខែកញ្ញា និងរកការជម្រុញការចាក់ឲ្យបាន៣០ភាគរយរហូតដល់ចុងឆ្នាំនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner