ក្រុមជម្រើសជាតិបារាំង យកឈ្នះ បុលហ្គារី ៣-០ ក្នុងប្រកួតមិត្តភាព មុនព្រឹត្តិការណ៍ Euro 2020

អត្ថបទដោយ៖
សារ៉ាន ទីងី

(ប៉ារីស)៖ ក្រុមជើងឯកពិភពលោក បារាំងបានយកឈ្នះ បុលហ្គារី ក្នុងលទ្ធផល ៣-០ នៃជំនួបមិត្តភាពចុងក្រោយ មុនព្រឹត្តិការណ៍ UEFA Euro 2020 ដែលឈានមកដល់សប្តាហ៍នេះ។
កីឡាករខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លិប Barcelona រកបានគ្រាប់បាល់ដំបូលនៅនាទី២៩ នៅមុនពេលខ្សែប្រយុទ្ធតោខៀវ Chelsea, Olivier Giroud រកបាន ២គ្រាប់នៅនាទី៨៣ និងនាទី៩០ ។

ក្រុមជម្រើសជាតិបារាំង បានត្រៀមខ្លួនរួចរាល់ ក្រោមការដឹកនាំរបស់លោក Didier Deschamps ដែលធ្លាប់ឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី ហើយក៏បានយកឈ្នះវ៉េលក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី០៣ ខែមិថុនានៃជំនួបមិត្តភាពដូចគ្នា ។

បារាំង នឹងត្រូវចាប់ផ្តើមយុទ្ធនាការ Euro 2020 របស់ពួកគេដោយស្ថិតក្នុងពូល F ដោយត្រូវប៉ះអាល្លឺម៉ង់ ហុងគ្រី និងក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ ក្នុងនាមយក ២ក្រុមកំពូលតារាងដើម្បីឡើងទៅលេងវគ្គ ១៦ក្រុម និងក្រុមលេខ៣ ល្អបំផុតចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើសផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner