តំណាងសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានការបណ្តុះបណ្តាលបន្ថែមលើការចិញ្ចឹម និងបង្កាត់ពូជគោ

ភ្នំពេញ៖ តំណាងសហគមន៍តំបន់ការពារធម្មជាតិជាំពេន ស្ថិតក្នុងភូមិបង្កើនផល និងសហគមន៍ សហគមន៍តំបន់ការពារធម្មជាតិដំណាក់ចង្ហាន់ ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំរមទម្យ ស្រុករវាង ខេត្តព្រះវិហារ ចំនួន៦នាក់ បានទទួលការបណ្តុះបណ្តាល ពីការចិញ្ចឹមគោជាលក្ខណៈសហគមន៍។ ពួកគាត់នឹងយកចំណេះដឹងនេះ ទៅចែករំលៃកជាមួយសមាជិកសហគមន៍ផ្សេងទៀត ដើម្បីរួមគ្នាចិញ្ចឹមគោក្នុងគោលបំណង បង្កើនជីវភាពគ្រួសារ ដែលផ្តល់ឱកាសដល់សហគមន៍ចឮូលរួមការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ។

លោក គង់ ណម តំណាង១រូបមកពីសហគមន៍តំបន់ការពារធម្មជាតិជាំពេន បានលើកឡើងថា សហគមន៍ តំបន់ការពារធម្មជាតិជាំពេន បានទទួលគោមេចំនួន ២០ក្បាល លើកដំបូងក្នុងឆ្នាំ២០១៧ ពីក្រសួងបរិស្ថាន ហើយបច្ចុប្បន្ននេះ គោទាំងនោះ បាននិងកំពុងលូតលាស់យ៉ាងល្អប្រសើរ និងចាប់ផ្តើមផលិតកូនជាបន្តបន្ទាប់ ដែលតម្រូវឱ្យសហគមន៍របស់លោក ស្វែងរកចំណេះដឹងបន្ថែមពីការចិញ្ចឹម និងបង្កាត់ពូជគោ។

លោកបន្ថែមទៀតថា តំណាងសហគមន៍បានទទួលការឧបត្ថម្ភពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងវបរិស្ថាន មកធ្វើការសិក្សាយកបទបទ ពិសោធន៍ថ្មីពីការចិញ្ចឹមគោ ការថែទាំពូជគោ ការផ្តល់ទឹក និងចំណី ការធ្វើអនាម័យ ការបង្កាត់ពូជ ។ល។ លោក គង់ ណម នឹងយកចំណេះដឹងទៅ ចែករំលែកដល់សមាជិកសហគមន៍ដទៃទៀត ដើម្បីជំរុញការចិញ្ចឹមគោ នៅក្នុងសហគមន៍របស់លោក ដែលផ្តល់ជាជម្រើសថ្មីសម្រាប់លើកកម្ពស់ជីវភាពរបស់សហគមន៍របស់គាត់ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner