ក្រុមហ៊ុន Google ខាតបង់ប្រាក់២៦៨លានដុល្លារ ពាក់ព័ន្ធនឹងការផាកពិន័យពីបទរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងប្រទេសបារាំង (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Google បានបង់ប្រាក់សំណង២២០លានអឺរ៉ូ ស្មើនឹងប្រមាណ២៦៨លានដុល្លារអាមេរិកពីបទប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសបារាំង ។

បើតាមក្រុមអ្នកឃ្លាំងមើកការប្រកួតប្រជែងរបស់បារាំង ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងការប្រម៉ូតសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងបានរារាំងដៃគូប្រកួតប្រជែងផ្សេងៗមិនអោយមានប្រៀបជាងខ្លួន តាមរយៈ Google AdX ដែលជាកន្លែងផ្ដល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំរបស់ Google ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Google ក៏បានប្រកាសថា ខ្លួននឹងផ្លាស់ប្ដូរលក្ខខណ្ឌ និងគោលការណ៍មួយចំនួននៅលើ Google AdX ដើម្បីកុំអោយមានបញ្ហាកើនមានឡើងដដែលៗដូច្នេះទៀត ៕ ប្រភព៖ BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner