ក្រុមហ៊ុន Amazon បោះទុន៣ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅអេស្ប៉ាញ ដែលនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២២ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Amazon គ្រោងចំណាយប្រាក់២,៥ពាន់លានអឺរ៉ូ ឬស្មើនឹងជាង៣ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅតំបន់ អារ៉ាហ្គន (Aragon) ភាគខាងជើងប្រទេសអេស្ប៉ាញ ។

ប្រភពបានអោយដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មីខាងលើ អាចនឹងចាប់ផ្ដើមដំណើការនៅពាក់ កណ្ដាលឆ្នាំ២០២២ខាងមុខនេះ ពីព្រោះ Amazon បានរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់ហើយ ដោយនឹងផ្ដល់ឱកាសការងារថ្មីប្រមាណ១ពាន់៣រយនាក់ ។ បើតាមក្រុមហ៊ុនលក់ទំនិញតាមអនឡាញអាមេរិកមួយនេះ ខ្លួននឹងបោះទុនបន្ថែមទៀតទៅលើសេវាកម្ម Cloud ដែលមានឈ្មោះថា Amazon Web Services ក្នុងរយៈពេល១០ឆ្នាំទៀត ។

គួរកត់សម្គាល់ កាលពីឆ្នាំ២០២០កន្លងទៅ Amazon Web Services រកប្រាក់ចំណូលបាន៤៦ពាន់លានដុល្លារ និង ប្រាក់ចំណេញប្រតិបត្តិការ១៣.៥ពាន់លានដុល្លារ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner