ទីបំផុត! លោក ពូទីន ចុះហត្ថលេខាច្បាប់ដករុស្ស៊ីជាផ្លូវការចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies (មានវីដេអូ)

រុស្ស៊ី៖ នៅដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលដករុស្ស៊ីជាផ្លូវការចេញពីសន្ធិសញ្ញាបើកជើងមេឃចំហ (Open Skies) ជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតអោយមានការហោះហើរឃ្លាំមើលដោយគ្មានអាវុធលើប្រទេសជាសមាជិក ។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសរុស្ស៊ីបានសង្ឃឹមថា លោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចពិភាក្សាគ្នាអំពីសន្ធិសញ្ញានេះ នៅពេលមេដឹកនាំប្រទេសទាំងពីរជួបគ្នានៅចុងខែមិថុនានេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
ទោះជាយ៉ាងណា រដ្ឋបាលរបស់លោក ចូ បៃដិន បានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីខែឧសភាកន្លងទៅហើយថា ខ្លួននឹងមិនវិលចូលក្នុងសន្ធិសញ្ញាបើកជើងមេឃចំហ (Open Skies) វិញទេ បន្ទាប់ពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបោះបង់ចោលវាកាលពីឆ្នាំមុន ៕ ប្រភព៖ NBC NEWS

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner