ពិតជាអស្ចារ! យន្ដហោះគ្មានមនុស្សបើកចាក់សាំងអោយយន្ដហោះចម្បាំងកងទ័ពជើងទឹកអាមេរិកនៅលើអាកាសបានដោយជោគជ័យ (មានវីដេអូ)

បរទេស៖ យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន (drone) បាន​ផ្គត់ផ្គង់​ឥន្ធនៈ​នៅលើ​អាកាសទៅអោយ​យន្តហោះ​ចម្បាំង​មួយគ្រឿង នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ក្រុមហ៊ុន ប៊ូអ៊ីអ ចាត់ទុកថា ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍ ។

ការប្រកាសខាងលើ​នេះ ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​ដោយ​ជោគជ័យ ទៅលើ​គំរូ​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ពិសេស ជំនាញ​ខាង​ចាក់​ប្រេងអោយ​យន្តហោះ​ដទៃ ដែល​ត្រូវបាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដាក់ឈ្មោះ​អោយ​ថា MQ-25 Stringray ។ យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ត្រូវបាន​បញ្ជា​ពី​ចម្ងាយបាន​ចាក់​សាំង​ដោយ​ជោគជ័យទៅអោយ​យន្តហោះ​ចម្បាំង F/A 18 Super Hornet របស់​កងទ័ពជើងទឹក​អាមេរិក នៅក្នុង​ជើងហោះហើរ​សាកល្បង​កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ។ ជើងហោះហើរ​សាកល្បង​ខាងលើ ត្រូវបាន​ចាប់ផ្ដើម​ពី​នាវា​ផ្ទុក​យន្តហោះ MidAmerica នៅ Mascoutah នៃ​រដ្ឋ Illinois ក្បែរ​មូលដ្ឋាន​របស់​ក្រុមហ៊ុន Boeing នៅ St. Louis ក្នុង​រដ្ឋ Missouri ។

យន្តហោះ​គ្មាន​មនុស្ស​បើក​ខាងលើ ប្រើប្រាស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ប្រេង​នៅលើ​អាកាស Cobham (ARS) ដែល​កងទ័ពជើងទឹក​អាមេរិក បំពាក់​នៅលើ​យន្តហោះ Super Hornet មួយចំនួន ដែល​ធ្វើ​សកម្មភាព​ពី​នាវា​ផ្ទុក​យន្តហោះ​របស់​ពួកគេ ។ កងទ័ពជើងទឹក​អាមេរិកមាន​គម្រោង​ទិញ​យន្តហោះ​ប្រភេទ​នេះជាង៧០គ្រឿង​ទៀត ដើ ម្បី​ផ្ទេរ​យន្តហោះ​ចម្បាំង និង​អ្នកបើកបរ ដែល​កំពុង​ធ្វើ​កិច្ចការ​ផ្គត់ផ្គង់​ប្រេងទៅ​បំពេញបេសកកម្ម​ប្រយុទ្ធ​វិញ ៕ ប្រភព៖ RT

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner