អង្គុយផឹកសុីនៅតុក្បែរគ្នា និងមានការឌឺដង បង្កជាហឹង្សាផ្អេីលពេញកោះពេជ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ

ភ្នំពេញ ៖ ក្មេងទំនេីងប្រុសស្រីពីរក្រុមបានចូលអង្គុយផឹកសុីនៅហាង ផាំ ឃីន PK ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រោះតែមានការឌឺដង ដៀមដាម មេីលមុខគ្នាមិនត្រង់ ក៏កេីតមានអំពេីហឹង្សាវាយតប់គ្នាបង្កការភ្ញាក់ផ្អេីលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះអន្តរាគមន៍ នាំខ្លួនភាគីទាំងសងខាងមកកាន់ប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ដេីម្បីសួរនាំកាលវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះមាន យុវជនប្រុសស្រីស្ទាវៗពីរក្រុម បានចូលមកហាង ផាំ ឃីន PK ក្នុងកោះពេជ្រ ផឹកសុីនៅតុក្បែរគ្នា និងមានការឌឺដង ដៀមដាមដាក់គ្នា ធ្វេីឲ្យមានអារម្មណ៍ខឹងនិងកេីតមានអំពេីហឹង្សាវាយតប់គ្នាមួយប្រាវផ្អេីលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ។ ក្នុងករណីហឹង្សាខាងលេីនេះមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ខណៈសមត្ថកិច្ចមូលដ្ឋានបានឃាត់ភាគីម្ខាងបានម្នាក់ និងនាំភាគីម្ខាងទៀតមានគ្នា៤,៥នាក់ តាំងខ្លួនជាអ្នករងគ្រោះ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដេីម្បីសួរនាំ ។

ចុងក្រោយ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ុស្ដិ៍ទន្លេបាសាក់ បានត្រឹមធ្វេីការអប់រំណែនាំដល់ពួកគាត់ទាំងសងខាង និងធ្វេីកិច្ចសន្យា កុំឲ្យមានកេីតជម្លោះបែបនេះទៀត រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner