ស្ត្រីម្នាក់បីកូនខ្ចីអាយុជាង ២ខែ ចេញពីផ្ទះទាំងកណ្ដាលយប់ ព្រោះអត់ទ្រាំនឹងប្ដីធ្វេីបាបផ្លូវចិត្ត និងផ្លូវកាយខ្លាំងពេក

ភ្នំពេញ ៖ ស្ត្រីម្នាក់បានពរកូនខ្ចីអាយុទេីបតែជាង១ខែចាកចេញពីផ្ទះស្ទឹងមានជ័យ បំណងទៅផ្ទះម្ដាយខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងកណ្ដាលយប់ ព្រោះតែអត់ទ្រាំនឹងប្ដីចិត្តអប្រិយធ្វេីបាបផ្លូវចិត្តនឹងផ្លូវកាយខ្លាំងពេក ។ កាលប្រទះឃេីញស្ត្រីពរកូនខ្ចីតាមផ្លូវនេះនៅវេលាម៉ោង១ជាងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខភ្នំពេញស្ពតក្លឹប តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បេីតាមសម្ដីស្ត្រីខាងលេីបានរៀបរាប់ទាំងអួលដេីម ក ប្រាប់អ្នកសារព័ត៌មាន ថា រូបគាត់ទេីបតែសម្រាលបានកូនស្រី អាយុជិត២ខែ ដោយគាត់មានប្ដីត្រូវជាប្រពន្ធចុង និងស្រឡាញ់គ្នាជាង៣ឆ្នាំ ។ ស្ត្រីរូបនេះបានបន្តថា ប្ដីរបស់គាត់តែងតែវាយធ្វេីបាបតាំងពីពោះធំរហូតសម្រាលកូន រួច ជាពិសេសធ្វេីបាបនៅមុខប្រពន្ធដេីមថែមទៀត ទេីបធ្វេីឲ្យគាត់ពិបាកចិត្តអត់ទ្រាំលេងបាន ក៏សម្រេចចិត្តបីកូនចេញពីផ្ទះដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ បំណងទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងដែលគ្មានលុយ១រៀល និងសម្ភារៈកូនតាមខ្លួនទៀតផង ។

ដោយឃេីញស្ថានភាពស្ត្រីបីកូនខ្ចីដេីរតាមផ្លូវទាំងកណ្ដាលយប់ និងយំផង នោះ បងប្អូនអ្នកសារព័ត៌មានជាច្រេីនក៏បានធ្វេីការឡាយផ្ទាល់សួរនាំ និងអំពាវនាវដល់សប្បុរសជនដែលមានចិត្តអាណិតដល់ស្ត្រីខាងលេីដេីម្បីជួយ រូបគាត់មានថវិកាខ្លះសម្រាប់ទិញសម្ភារៈកូនប្រេីប្រាស់ និងទឹកដោះគោ បំបៅកូន ។ នៅទីបំផុតក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាតាមរយះABAមកកាន់អ្នកសារព័ត៌មានបាន២២០$ ប្រគល់ជូនស្ត្រីខាងលេី និងធ្វេីដំណេីរទៅផ្ទះម្ដាយខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល តាមរយះPassApp ទាំងយប់ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner