រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហម នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម តំបន់លឿងទុំ នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម និងតំបន់លឿង នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។

សេចក្តីសម្រេចនេះ មានចែងពីការហាមឃាត់ និងករណីលើកលែង ព្រមទាំងការផ្តន្ទាទោសដាក់ពន្ធនាគារ ឬការពិន័យជាប្រាក់ ចំពោះបុគ្គលដែលល្មើសមិនអនុវត្ត។ ខ្លឹមសារសង្ខេបដើម្បីងាយស្រួលក្នុងការចូលរួមអនុវត្ត រដ្ឋបាលខេត្តជូនដំណឹងនាពេលខាងមុខ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner