អបអរសាទរលោក ទែន ឡន ត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើសជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ

អត្ថបទដោយ៖
សារ៉ាន ទីងី

សូមចូលរួមអបអរសាទរលោក ទែន ឡន ជាជនជាតិខ្មែរដំបូងគេ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើសជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់ការសិក្សា និងធ្វើតេស្តជាច្រើនលើក ។

លោក ទែន ឡន មានឱកាសចេញទៅដឹកនាំការប្រកួតនានា ដែលរៀបចំនៅឆាកអន្តរជាតិ ទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ជាដើម ។

ក្នុងនាមកូនខ្មែរមួយរូប លោក ពិតជាមានមោទនភាពជាខ្លាំង ដែលកូនខ្មែរយើង ត្រូវបានសហគមអន្តរជាតិ ទទួលស្គាល់ និងជ្រើសរើសឲ្យក្លាយជាថ្នាក់ដឹកនាំ ឬជាបុគ្គលសំខាន់ក្នុងស្ថាប័ន ឬអង្គភាព ឬព្រឹត្តិការណ៍មួយនៅលើឆាកអន្តរជាតិ ដែលមិនត្រឹមតែផ្តល់តម្លៃដ៏អស្ចារ្យសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ គឺបានផ្តល់កិត្តិយស និងកិត្តិស័ព្ទដ៏អស្ចារ្យសម្រាប់ ប្រទេសជាតិទាំងមូលផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner