ប្រទេសអាស៊ានភាគច្រើនមិនយល់ស្របសំណើរពន្យាពេលសុីហ្គេមរបស់វៀតណា

អត្ថបទដោយ៖
សារ៉ាន ទីងី

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ប្រទេសភាគច្រើនមិនគាំទ្រការចង់ពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះវៀតណាមនោះទេ ។
ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ធ្វើឡើងតាមប្រព័ន្ធ Zoom នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។
ឯកឧត្តម វ៉ាត់ ចំរើន បាបថ្លែងបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ប្រទេសទាំងអស់ មិនយល់ព្រមចំពោះសំណើរស្នើររបស់ភាគីវៀតរឿងលើកពេលព្រឹត្តិការណ៌ហ្គេមលើកទី៣១ទៅពាក់កណ្ដាលឆ្នាំ២០២២នោះទេ ដោយសារប្រទេសដែលត្រូវចូលរួមលើកហេតុផលថា បានប៉ះពាល់ច្រើនទៅដល់ការរៀបចំ ពិសេស ប៉ះពាល់ខ្លាំងទៅលើគម្រោងថវិកាជាតិរបស់ប្រទេសនីមួយៗតែម្តង។

ឯកឧត្តម អគ្គNOC បានគូបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំនេះ យើងសង្កេតឃើយថា មានប្រទេសពី៦-៧ប្រទេសទៅហើយ ដែលបានបង្ហាញពីផលលំបាក ប្រសិនបើប្រទេសវៀតណាមលើកពេលសុីហ្គេមទៅឆ្នាំ២០២២វិញ។
ឯកឧត្តម បានអះអាងថា ដោយមានមតិមិនគាំច្រើន
ពីប្រទេសសមាជិកអាស៊ាន ភាគីវៀតណាមបានលើកឡើងនូវសេនារីយ៉ូ ៣ សំខាន់ៗ សម្រាប់ពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ជុំវិញការរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ទី១-រក្សាកាលបរិច្ឆេទប្រកួតកីឡាស៊ីហ្គេមនៅដដែល ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ទី២-សុំពន្យារពេលដល់ខែឧសភា ឬខែមិថុនា ឬខែកក្កដា ឆ្នាំ២០២២ និងទី៣-សុំពន្យាររយៈពេលដល់ឆ្នាំ២០២៥ ឬដល់ឆ្នាំ២០២៧ តែត្រូវមានការយល់ព្រមពីថៃ ឬព្រុយណេសិន។


ឯកឧត្តម អោយដឹងទៀតថា កិច្ចប្រជុំនេះគ្រាន់តែជាកិច្ចប្រជុំស្ទង់មតិកម្រិតជំនាញប៉ុណ្ណោះ មិនទាន់ដល់កម្រិតនយោបាយនោះទេ មានន័យថា ការសម្រេចចុងក្រោយកម្រិតនយោបាយ ទាល់តែក្រុមប្រឹក្សាកីឡាអាស៊ីអគ្នេយ៍ ខណៈកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ គ្រោងនឹងធ្វើឡើង នាថ្ងៃទី២៤ ខែមិថុនាខាងមុខ ដើម្បីសម្រេចថា តើរដ្ឋាភិបាលវៀតណាម នឹងកំណត់យកសេនារីយ៉ូមួយណា និង គណៈកម្មាធិការជាតិអូឡាំពិកគ្រប់បណ្ដាប្រទេស សម្រេចយកសេនារីយ៉ូនោះ ឬក៏អត់? ពាក់ព័ន្ធនឹងការចង់ពន្យារពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ មកទល់ពេលនេះនៅមិនទាន់មានការសម្រេចថា ពន្យារពេល ឬអត់នៅឡើយនោះទេ ។ ចំពោះការពន្យាពេលសុីហ្គេម នៅវៀតណាមនេះ ឯកត្តម វ៉ាត់ ចំរើន បានអះអាងថា មិនប៉ះពាល់ដល់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាឡើយ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner